ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“សកម្មភាពតាំងពិព័រណ៍វីដេអូនិងរូបថតរបស់ចិននិងរុស្ស៊ី ”ប្រារព្ធធ្វើនៅក្រុងប៉េកាំង
2022-08-27 09:34:40cri
Share with:

      ថ្ងៃទី២៦ ខែសីហា ពិធីចាប់ដំណើរការនៃ“សកម្មភាពតាំងពិព័រណ៍វីដេអូនិងរូបថតរបស់ចិននិងរុស្ស៊ី”ដែលរួមគ្នាផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសចិន  បានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។

      លោក Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Dobrodeev អគ្គនាយកនៃក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីជាដើមបានចូលរួមពិធីនេះ ព្រមទាំងបានរួមគ្នាប្រកាសចាប់ដំណើរការណ៍នៃសកម្មភាពលើកនេះតាមរបៀបអនឡាញឬនៅកន្លែងផ្ទាល់ផងដែរ ។

ពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវេដូអូ អគ្គនាយករងនៃក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានលើកឡើងថា សកម្មភាពលើកនេះនឹងជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរ ។ ឆ្លងតាមរយៈការផ្លាស់ប្តូរនិងតាំងពិព័រណ៍ ប្រជាជនរុស្ស៊ីនឹងក្លាយជាសក្សីនៃព្រឹតិ្តការណ៍សំខាន់ៗរបស់ប្រទេសចិន ដូចជាសមាជបក្សកុម្មុយនីស្តចិនលើកទី២០ជាដើម ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ពិធីចាប់ដំណើរការណ៍នៃ“សកម្មភាពចាក់ផ្សាយនិងតាំងពិព័រណ៍វីដេអូនិងរូបថតរបស់ចិននិងរុស្ស៊ី ” ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសចិនបានរៀបចំពិធីចែកគ្រឿងឥស្សរិយយស លោក Shen Haixiong អគ្គនាយក និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទទួលបានគ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រទេសរុស្ស៊ី ។ លោក Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិនបានអានក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ព្រមទាំងតំណាងឱ្យរដ្ឋាភិបាលរុស្ស៊ីផ្តល់គ្រឿងឥស្សរិយយសមិត្តភាពនិងលិខិតបញ្ជាក់ដល់អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីកោតសរសើរលោកដែលបានរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរខាងវប្បធម៌រវាងរុស្ស៊ីនិងចិន ក៏ដូចជាជំរុញមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ ៕


    

អ្នកបកប្រែ:郭翔青
ប្លុកពិសេស