ថ្ងៃទី២៦ ខែសីហា ក្រុមហ៊ុន GFK ដែលជាស្ថាប័នស្រាវជ្រាវទីផ្សាររបស់អាល្លឺម៉ង់បានចេញផ្សាយរបាយការណ៍បង្ហាញថា បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវតិ្តសាស្ត្រជាបន្តបន្ទាប់នៅខែកក្កដានិងខែសីហា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់តាមការប៉ាន់ប្រមាណទុកជាមុនរបស់អាល្លឺម៉ង់នៅខែកញ្ញាបានបំបែកកំណត់ត្រាទាបបំផុតម្តងទៀត គឺកំណើនអវិជ្ជមាន៣៦,៥ ដែលបានធ្លាក់ចុះ ៥,៦បើប្រៀបធៀបនឹងខែមុន ។
របាយការណ៍នេះបានលើកឡើងថា ក្នុងចំណោមសន្ទស្សន៍ទាំងបីដែលអាចបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់ប្រទេសអាល្លឺម៉ង់ សន្ទទស្សន៍អនាគតសេដ្ឋកិច្ចនិងសន្ទស្សន៍ប្រាក់ចំណូលតាមការប៉ាន់ប្រមាណបានកើនឡើងខ្លះ ប៉ុន្តែ សន្ទស្សន៍ទំនោរទិញទំនិញបានធ្លាក់ចុះ៧ខែជាប់ៗគ្នា ដែលបានធ្លាក់ដល់កម្រិតទាបបំផុតតាំងពីខែតុលាឆ្នាំ២០០៨មក ។
នៅថ្ងៃដដែល អ្នកជំនាញរបស់ក្រុមហ៊ុន GFK បានចេញផ្សាយសេចកី្តថ្លែងការណ៍មួយច្បាប់ដោយបានប្រកាសថា ដោយមកពីព្រួយបារម្ភថា ការចំណោយខាងថាមពលប្រហែលនឹងកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែខាងមុខនេះ បានជាគ្រួសារជាច្រើនបានចាត់វិធានការបង្ការដើម្បីកាត់បន្ថយការចំណាយលើវិស័យផ្សេងទៀត ៕