ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក
2022-08-26 14:06:31cri
Share with:

    កាលពីថ្ងៃទី ២៥ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីបញ្ហាពាក់ព័ន្ធស្ថានការណ៍អ៊ុយក្រែន ។

    សេតវិមានអាមេរិកបានអះអាងថា លោក ចូ បៃដិន បានរំលឹកឡើងវិញនូវគោលជំហរបន្តគាំទ្រអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ហើយបានធ្វើបទបង្ហាញអំពីសភាពការណ៍ថ្មីបំផុតស្តីពីជំនួយផ្នែកសន្តិសុខដែលសហរដ្ឋអាមេរិកកំពុងផ្តល់ដល់អ៊ុយក្រែន ក្នុងនោះបូករួមទាំងបរិក្ខារសព្វាវុធក្នុងតម្លៃជិត ៣ ពាន់លានដុល្លារអាមេរិកដែលបានប្រកាសកាលពីថ្ងៃទី ២៤ ខែសីហានេះ ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានធ្វើការពិគ្រោះពិភាក្សាអំពីសភាពការណ៍របស់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporozhye ហើយបានអំពាវនាវឱ្យអង្គការថាមពលបរមាណូអន្តរជាតិទៅទស្សនាស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនេះក្នុងពេលឆាប់ៗផងដែរ ។

    នាថ្ងៃដដែលនោះ លោក Volodymyr Zelensky បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដោយបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំចំពោះអ៊ុយក្រែនក្នុងវិស័យសន្តិសុខនិងហិរញ្ញវត្ថុ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស