ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វហ្កានីស្ថានថ្លែងថា អាហ្វហ្កានីស្ថានត្រូវការជំនួយរបស់សហគមន៍អន្តរជាតិណាស់
2022-08-26 14:30:00cri
Share with:

ដើម្បីបំផុសការយល់ដឹងនិងយកចិត្តទុកដាក់ចំពោះស្ថានការណ៍មនុស្សធម៌អាហ្វហ្កានីស្ថានរបស់សហគមន៍អន្តរជាតិ ស្ថានីយទូរទស្សន៍ CGTN និងស្ថានីយទូរទស្សន៍ Shamshad របស់អាហ្វហ្កានីស្ថានបានរួមគ្នាចេញកម្មវិធីពិសេសនៃវេទិកាទូរទស្សន៍ក្រោមចំណងជើងថា អាហ្វហ្កានីស្ថាន៖ផ្លូវកសាងសន្តិភាពឡើងវិញ ។ កម្មវិធីនេះបានអញ្ជើញមន្ត្រីអាហ្វហ្កានីស្ថាន តំណាងអង្គការអន្តរជាតិ អ្នកជំនាញនិងបញ្ញវ័ន្តនៃប្រទេសជាច្រើនដែលនាំយើងទាំងអស់គ្នាស្វែងយល់ពីអាហ្វហ្កានីស្ថានដ៏ពិតប្រាកដ ។

លោក Muhammad Sulaiman អតីតអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វហ្កានីស្ថានបានថ្លែងក្នុងវេទិកានេះថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កត្តាមួយចំនួនដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្សឯកទេស ព្រមទាំងភាពទន់ខ្សោយនៃមូលដ្ឋានសេដ្ឋកិច្ចជាដើម នាំឱ្យការអភិវឌ្ឍសេដ្ឋកិច្ចអាហ្វហ្កានីស្ថានមានភាពថមថយចុះ ។ អាហ្វហ្កានីស្ថានប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ហើយពិតជាត្រូវការជំនួយរបស់សហគមន៍អន្តរជាតិណាស់ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស