ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិន៖ សកម្មភាពសមយុទ្ធយោធារបស់ចិនជាទង្វើត្រឹមត្រូវនិងយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ
2022-08-26 14:35:20cri
Share with:

      ថ្ងៃទី២៥ ខែសីហា វរសេនីយឯក Tan Kefei អនុប្រធាននៃអគ្គនាយកដ្ឋានពត៌មាននិងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សកម្មភាពសមយុទ្ធយោធារបស់ចិនជាទង្វើត្រឹមត្រូវនិងយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ ។ ក្នុងនាមជាអ្នកបង្កវិបតិ្តលើកនេះ អាមេរិកចាំបាច់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះ ។

      វរសេនីយឯក Tan Kefeiបានថ្លែងទៀតថា នាពេលថ្មីៗកន្លងទៅនេះ កងទ័ពរំដោះប្រជាជនចិនបានធ្វើសកម្មភាពសមយុទ្ធយោធាមួយចំនួនប្រកបដោយភាពបើកចំហ តម្លាភាព មុខជំនាញនិងកម្រិតសមរម្យនៅជុំវិញកោះតៃវ៉ាន់របស់ចិន ។ នេះជាការតបតវិញនិងព្រមានចំពោះអ្នកបង្ករឿងហេតុនិងជាអ្នកញុះញង់ ហើយក៏ជាទង្វើដ៏ត្រឹមត្រូវនិងយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិផងដែរ ។ អាមេរិកគួរតែគោរពគោលការណ៍ចិនតែមួយយ៉ាងជាក់លាក់ ដោយចាត់វិធានការណ៍កែកំហុសរបស់ខ្លួនភ្លាម តែមិនមែនបង្ករឿងហេតុធ្វើឱ្យស្ថានការណ៍នៃតំបន់ច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹងថែមមួយកម្រិតទៀតទេ ៕



 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស