ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិន៖ប្រឆាំងយ៉ាងដាច់ខាតភាគីទី៣លូកដៃចូលបញ្ហាព្រំដែនរវាងចិននិងឥណ្ឌា
2022-08-26 14:13:28cri
Share with:

     រសៀលថ្ងៃទី២៥ខែសីហា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកTanKefeiអ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន។

      មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ កងកុំម៉ង់ដូនៃប្រទេសទាំងពីរអាមេរិកនិងឥណ្ឌាបានធ្វើសមយុទ្ធរួមគ្នារយៈពេលជាង២០ថ្ងៃនៅតំបន់ភាគខាងត្បូងនៃភ្នំហិម៉ាឡៃ ហើយកងទ័ពនៃប្រទេសទាំងពីរមានផែនការនឹងធ្វើសមយុទ្ធរួមគ្នានៅខែតុលាខាងមុខនេះទៀត ក្នុងគោលបំណងសំដៅចំពោះប្រទេសចិន ទាក់ទិននឹងរឿងនេះ តើប្រទេសចិនធ្វើការអត្ថាធិប្បាយដូចម្តេចដែរ?

      លោកTanKefeiបានថ្លែងថា ប្រទេសចិនបានកត់សម្គាល់ឃើញនូវការផ្សាយដំណឹងពាក់ព័ន្ធ ហើយនឹងតាមដានយ៉ាងដិតដល់អំពីការវិវឌ្ឍនៃស្ថានការណ៍។ជានិច្ចកាល ភាគីចិនតែងតែគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកយោធា ជាពិសេសគឺសកម្មភាពហ្វឹកហាត់រវាងប្រទេសពាក់ព័ន្ធមិនត្រូវសំដៅចំពោះភាគីទី៣នោះទេ គួរមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

        ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតភាគីទី៣លូកដៃចូលបញ្ហាព្រំដែនរវាងចិននិងឥណ្ឌា ទោះតាមទម្រង់ណាក៏ដោយ។ រំពឹងថា ភាគីឥណ្ឌាអាចគោរពយ៉ាងតឹងរ៉ឹងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនិងកិច្ចព្រមព្រៀងពាក់ព័ន្ធ ក៏ដូចជាគោរពពាក្យសន្យាស្តីពីការដោះស្រាយបញ្ហាព្រំដែនតាមរយៈមធ្យោបាយទ្វេភាគី ដើម្បីគាំពារសន្តិភាពនិងភាពសុខសានត្រាន្តនៅតាមតំបន់ព្រំដែនតាមរយៈការអនុវត្តជាក់ស្តែង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស