ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលជាផ្លូវការដើម្បីអនុវត្ត《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》
2022-08-26 14:07:31cri
Share with:

    នៅថ្ងៃទី ២៥ ខែសីហា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលមួយក្នុងគោលបំណងអនុវត្តសេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រឆ្នាំ ២០២២  ។

    ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានអាមេរិកបានលើកឡើងថា លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលមួយនាថ្ងៃដដែលនោះដើម្បីអនុវត្តការផ្តល់ថវិកាដល់ឧស្សាហកម្មសឺម៉ីកុងឌុចទ័រក្នុងសេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រឆ្នាំ ២០២២  ។ សេចក្តីថ្លែងការណ៍ក៏នេះក៏បានអះអាងដែរថា "បទបញ្ជារដ្ឋបាលនេះបានឆ្លុះបញ្ចាំងពីកិច្ចសន្យារបស់រដ្ឋាភិបាលលោក ចូ បៃដិន និងលោកស្រី Kamala Harris ពោលគឺ បង្កើនបរិមាណផលិតផលសឺម៉ីកុងឌុចទ័រយ៉ាងឆាប់រហ័ស បង្កើនឋានៈដឹកនាំខាងការសិក្សាស្រាវជ្រាវនិងរចនាដើម្បីឱ្យសហរដ្ឋអាមេរិកបានកាន់កាប់ឧត្តមភាពប្រកួតប្រជែងនៅលើឆាកពិភពលោក" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស