ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់បង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន
2022-08-26 14:41:05cri
Share with:

ចាប់តាំងពីខែកក្កដាមក តំបន់ជាច្រើននៅអឌ្ឍគោលភាគខាងជើងបានរងកំដៅខ្លាំងហួសហេតុជាបន្តបន្ទាប់ ហើយភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលកើតឡើងបន្ទាប់មក ក៏បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ច ពោលគឺ ផលិតកម្មកសិកម្មរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ចរាចរណ៍ទំនិញតាមនាវាចរណ៍ត្រូវរំខាន វិបត្តិថាមពលមានភាពកាន់តែខ្លាំងឡើង ហើយសូម្បីតែផ្នែកទេសចរណ៍ក៏រងផលប៉ះពាល់ផងដែរ ។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរួមនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី២៣ខែសីហាថា អឺរ៉ុបប្រហែលកំពុងជួបនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥០០ឆ្នាំកន្លងទៅ ហើយនៅតែមិនទាន់ឃើញមាននិន្នាការថមថយភាពរាំងស្ងួតនោះទេ ។

តាមរបាយការណ៍ដែលគណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយកាលពីថ្ងៃទី២២ខែសីហាឱ្យដឹងថា បរិមាណពោត សណ្តែកសៀងនិងផ្កាឈូករ័ត្នបានរងផលប៉ះពាល់ធំបំផុត ដែលបានកាត់បន្ថយ១៦ភាគរយ ១៥ភាគរយនិង១២ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងកម្រិតគិតជាមធ្យមក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ។

មុខរបរទេសចរណ៍អឺរ៉ុបក៏បានរងផលប៉ះពាល់ផងដែរ ។ នាយកដ្ឋានទេសចរណ៍ហុងគ្រីបានថ្លែងថា ដោយសារកម្ពស់ទឹកទាប ដូច្នេះ កន្លែងទេសចរណ៍ដែលស្ថិតនៅតាមទន្លេ Danube មួយចំនួននៅភាគខាងជើងក្រុង Budapest ត្រូវបានបិទប្រហែលមួយខែហើយ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស