ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនអំពាវនាវសហគមន៍អន្តរជាតិឱ្យចាត់វិធានការធ្វើប្រតិបតិ្តការយ៉ាងប្រាកដប្រជាក្នុងន័យជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីន
2022-08-26 14:05:39cri
Share with:

    លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងសន្និសីទបើកចំហស្តីពីបញ្ហាមជ្ឈិមបូព៌ានិងប៉ាឡេស្ទីននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែសីហាដោយបានអំពាវនាវសហគមន៍អន្តរជាតិឱ្យចាត់វិធានការធ្វើប្រតិបតិ្តការយ៉ាងប្រាកដប្រជាក្នុងន័យជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញក្នុងពេលឆាប់ៗ ។

    លោក Zhang Jun បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្ននៃទឹកដីរបស់ប៉ាឡេស្ទីនដែលត្រូវកាន់កាប់ គឺ មិនមាននិរន្តរភាពនោះទេ ហើយសហគមន៍អន្តរជាតិចាំបាច់ត្រូវចាត់វិធានការធ្វើប្រតិបតិ្តការយ៉ាងប្រាកដប្រជាក្នុងន័យជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញក្នុងពេលឆាប់ៗ ពោលគឺ ទីមួយ៖លើកទឹកចិត្តប៉ាឡេស្ទីននិងអ៊ីស្រាអែលឱ្យស្វែងរកសន្តិសុខរួម ។ ទីពីរ៖ត្រូវបង្វែរយ៉ាងឆាប់រហ័សនូវនិន្នាការអវិជ្ជមានតាមផ្លូវគោក ។ ទី៣៖ជំរុញដោយគ្រប់ជ្រុងជ្រោយនូវ"ផែនការប្រទេសពីរ" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស