ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី២ឆ្នាំនេះបានធ្លាក់ចុះ០,៦%
2022-08-26 14:14:07cri
Share with:

      ទិន្នន័យកែតម្រូវដែលក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសកាលពីថ្ងៃទី២៥ខែសីហាបានបង្ហាញថា បើគិតតាមអត្រាប្រចាំឆ្នាំ ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី២ឆ្នាំនេះបានធ្លាក់ចុះ០,៦%ដែលបានកើនឡើង០,៣%បើប្រៀបធៀបនឹងទិន្នន័យជំហានដំបូងដែលប្រកាសនៅដំណាច់ខែកក្កដា ប៉ុន្តែនៅតែជាការធ្លាក់ចុះក្នុងរយៈពេលពីរត្រីមានជាប់ៗគ្នា។

      ទិន្នន័យកែតម្រូវបានបង្ហាញថា នៅត្រីមាសទីពីរឆ្នាំនេះ ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ប្រទេសអាមេរិកបានកើនឡើង១,៥% ដែលបានកើនឡើង០,៥%បើប្រៀបធៀបនឹងទិន្នន័យជំហានដំបូង។

      ជាធម្មតា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងធ្វើការប៉ាន់ប្រមាណចំនួន៣លើកចំពោះទិន្នន័យសេដ្ឋកិច្ចប្រចាំត្រីមាសដោយអនុលោមតាមព័ត៌មានដែលត្រូវបានកែលម្អជាបន្តបន្ទាប់។ ទិន្នន័យចុងក្រោយអំពីសេដ្ឋកិច្ចនៅត្រីមាសទី២ឆ្នាំនេះនឹងត្រូវប្រកាសនៅថ្ងៃទី២៩ខែកញ្ញាខាងមុខនេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស