ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានថ្លែងថា កសិកម្មអាហ្វហ្កានីស្ថានបានកែលម្អនិងទីផ្សារក្នុងតំបន់បានបើកចំហជាសន្សឹមៗ ប៉ុន្តែផលប៉ះពាល់នៃសង្គ្រាមនៅតែបន្តទៀត
2022-08-26 14:22:05cri
Share with:

ដើម្បីបំផុសការយល់ដឹងនិងយកចិត្តទុកដាក់ចំពោះស្ថានការណ៍មនុស្សធម៌អាហ្វហ្កានីស្ថានរបស់សហគមន៍អន្តរជាតិ ស្ថានីយទូរទស្សន៍ CGTN និងស្ថានីយទូរទស្សន៍ Shamshad របស់អាហ្វហ្កានីស្ថានរួមគ្នាចេញកម្មវិធីពិសេសនៃវេទិកាទូរទស្សន៍ក្រោមចំណងជើងថា អាហ្វហ្កានីស្ថាន៖ផ្លូវកសាងសន្តិភាពឡើងវិញ ។ កម្មវិធីនេះបានអញ្ជើញមន្ត្រីអាហ្វហ្កានីស្ថាន តំណាងអង្គការអន្តរជាតិ អ្នកជំនាញនិងបញ្ញវ័ន្តប្រទេសជាច្រើនដែលនាំយើងទាំងអស់គ្នាស្វែងយល់ពីអាហ្វហ្កានីស្ថានដ៏ពិតប្រាកដ ។

    លោក Abdul Qahar Balkhi អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងក្នុងវេទិកាថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បរិមាណនាំចេញរ៉ែនិងកសិផលអាហ្វហ្កានីស្ថានបានកើនឡើងទ្វេដង ហើយកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងបានបង្កើនឡើងឥតឈប់ឈរ ។ ប៉ុន្តែអាហ្វហ្កានីស្ថាននៅតែរងផលប៉ះពាល់ពីសង្គ្រាមនិងការដាក់ទណ្ឌកម្មខុសច្បាប់ ហើយវណ្ណៈកណ្តាលរបស់អាហ្វហ្កានីស្ថានបានរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ន រដ្ឋាភិបាលបណ្តោះអាសន្នកំពុងខិតខំប្រឹងប្រែងសម្រេចនូវតម្រូវការជាបន្ទាន់របស់ប្រជាជន និងខិតខំប្រឹងប្រែងសម្រេចគម្រោងអភិវឌ្ឍន៍រយៈពេលកណ្តាលនិងវែងរបស់អាហ្វហ្កានីស្ថាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស