ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបណ្តាភាគីនានាគោរពអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសស៊ីរី
2022-08-25 11:25:30cri
Share with:

    នៅថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលអាមេរិកបានវាយប្រហារតាមអាកាសទៅលើទីតាំងមួយចំនួនក្នុងដែនស៊ីរី លោក Dujiarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា ស្ថានការណ៍នៅប្រទេសស៊ីរីមានភាពរង្គោះរង្គើខ្លាំង ដូច្នេះ សូមពាវនាវឱ្យភាគីពាក់ព័ន្ធនានាក្នុងវិបត្តិស៊ីរីត្រូវរក្សាការអត់ធ្មត់ដើម្បីចៀសវាងកុំឱ្យស្ថានការណ៍ក្នុងតំបន់ឡើងកម្ដៅ ។

    នៅពេលអ្នកសារព័ត៌មានសួរដេញដោលថា តើទង្វើរបស់អាមេរិកបែបនេះបានរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ីរីឬអត់ អ្នកនាំពាក្យរូបនេះបានអះអាងថា ជានិច្ចកាល អង្គការសហប្រជាជាតិតែងតែបានអំពាវនាវយ៉ាងសកម្មដល់បណ្តាភាគីនានាឱ្យគោរពអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសស៊ីរីជាប់រហូតមក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស