ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការធម្មនុញ្ញនៃប្រទេសថៃប្រកាសផ្អាកសិទ្ធិអំណាចជានាយករដ្ឋមន្រ្តីរបស់លោកប្រាយុទ្ធជាបណ្តោះអាសន្ន
2022-08-25 10:35:58cri
Share with:

      ថ្ងៃទី២៤ខែសីហា តុលាការធម្មនុញ្ញនៃប្រទេសថៃបានប្រកាសផ្អាកសិទ្ធិអំណាចជានាយករដ្ឋមន្រ្តីរបស់លោកប្រាយុទ្ធជាបណ្តោះអាសន្ន រហូតដល់ពេលតុលាការធ្វើការកំណត់បន្ថែមចំពោះអាណត្តិកាលរបស់លោក។

      អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្រ្តីថៃបានថ្លែងនៅថ្ងៃដដែលថា លោកប្រាយុទ្ធបានសម្តែងការគោរពចំពោះការកាត់ក្តីរបស់តុលាការហើយនឹងផ្អាកសិទ្ធិអំណាចជានាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ខែសីហានេះតទៅ ប៉ុន្តែ លោកនឹងបន្តរ៉ាប់រងមុខតំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិដដែល។ ក្នុងអំឡុងពេលនេះ លោកPrawitឧបនាយករដ្ឋមន្រ្តីថៃនឹងអនុវត្តអំណាចជានាយករដ្ឋមន្រ្តីជំនួសលោកប្រាយុទ្ធ ហើយការដំណើរការនៃក្រសួងនិងស្ថាប័ននានានៃរដ្ឋាភិបាលនឹងមិនរងផលប៉ះពាល់នោះទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស