ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរការបើកធ្វើវេទិកាកិច្ចសហប្រតិបតិ្តការប្រព័ន្ធសារព័ត៌មានរវាងចិននិងអាហ្វ្រិកលើកទី៥
2022-08-25 17:09:51cri
Share with:

ថ្ងៃទី២៥ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរការបើកធ្វើវេទិកាកិច្ចសហប្រតិបតិ្តការប្រព័ន្ធសារព័ត៌មានរវាងចិននិងអាហ្វ្រិកលើកទី៥ ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងប្រទេសអាហ្វ្រិកជាសហគមន៍រួមវាសនាតែមួយដែលរួមសុខរួមទុក្ខ ប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ ការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍសកលជាដើម ។ រំពឹងថាប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកបន្តប្រកាន់ខ្ជាប់ស្មារតីសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្វ្រិក រួមគ្នាពិពណ៌នាពីរឿងរ៉ាវនៃប្រទេសចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល និងរួមចំណែកជាពុទ្ធិនិងកម្លាំងកាយដើម្បីជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស