ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសជប៉ុនសម្រេចចិត្តចុះកិច្ចសន្យាជាមួយប្រតិបត្តិករថ្មីនៃគម្រោង"Sakhalin-2”របស់រុស្ស៊ី
2022-08-25 11:11:39cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិងកាសែត«Nihon Keizai Shimbun»កាលពីថ្ងៃទី២៥ខែសីហាបានឱ្យដឹងថា ក្រុមហ៊ុនMitsubishiជប៉ុនបានសម្រេចចិត្តចុះកិច្ចសន្យាជាមួយប្រតិបត្តិករថ្មីនៃគម្រោងប្រេងកាតនិងឧស្ម័នធម្មជាតិ"Sakhalin-2”របស់រុស្ស៊ី ហើយនឹងលើកការស្នើសុំរក្សាទុកភាគហ៊ុននៅមុនថ្ងៃទី៤ខែកញ្ញាខាងមុខនេះ។

      គួរបញ្ជាក់ថា គម្រោង"Sakhalin-2”ពាក់ព័ន្ធដល់បរិមាណប្រេងកាតប្រហែល១០០លានតោននិងឧស្ម័នធម្មជាតិជាង៤សែនលានម៉ែត្រគូប។ ឧស្ម័នធម្មជាតិរាវចំនួនប្រហែល៩%នៃប្រទេសជប៉ុនគឺបាននាំចូលពីប្រទេសរុស្ស៊ី ហើយស្ទើរតែទាំងអស់គឺមកពីគម្រោង"Sakhalin-2”នេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស