ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់បញ្ជាក់ថាទទួលបានការឆ្លើយតបរបស់អាមេរិកអំពីការដោះស្រាយបញ្ហាសេសសល់នៃកិច្ចចរចាស្តីពីការរៀបចំឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ
2022-08-25 10:47:03cri
Share with:

     ថ្ងៃទី២៤ ខែសីហា លោក Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា នៅថ្ងៃដដែល អ៊ីរ៉ង់ទទួលបានការឆ្លើយតបរបស់អាមេរិកអំពីការដោះស្រាយបញ្ហាសេសសល់នៃកិច្ចចរចាស្តីពីការរៀបចំឱ្យការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ។

      នៅថ្ងៃដដែល វេបសាយនៃក្រសួងការបរទេសអ៊ីរ៉ង់បានដកស្រង់ពាក្យសំដីរបស់លោក Kanani ថា អាមេរិកបានឆ្លើយតបចំពោះអ៊ីរ៉ង់តាមរយៈសហភាពអឺរ៉ុបដែលទទួលបន្ទុកសម្របសម្រួលកិច្ចចរចា ។ អ៊ីរ៉ង់បានចាប់ផ្តើមពិនិត្យពិភាក្សាចំពោះការឆ្លើយតបរបស់អាមេរិកយ៉ាងល្អិតល្អន់ ហើយនឹងឆ្លើយតបទៅកាន់អ្នកសម្របសម្រួលរបស់សហភាពអឺរ៉ុបវិញបន្ទាប់ពីការសិក្សាយ៉ាងពេញលេញ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស