ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកបន្ថែមការផ្តល់ជំនួយផ្នែកសន្តិសុខក្នុងតម្លៃជិត៣ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន
2022-08-25 10:46:29cri
Share with:

      ថ្ងៃទី២៤ ខែសីហា ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា អាមេរិកនឹងបន្ថែមការផ្តល់ជំនួយផ្នែកសន្តិសុខក្នុងតម្លៃជិត៣ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ។ នេះជាជំនួយផ្នែកសន្តិសុខដែលមានទ្រង់ទ្រាយធំជាងគេមួយលើកដែលអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន ។

      សេចក្តីថ្លែងការណ៍បានចែងថា ក្រសួងការពារជាតិអ៊ុយក្រែននឹងប្រើប្រាស់ថវិកាដែលទទួលបានការអនុម័តពីរដ្ឋសភា សម្រាប់បញ្ជាទិញអាវុធពីសហគ្រាសផលិតគ្រឿងសព្វាវុធ ។ សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលរបស់លោក បៃដិន ចូលកាន់អំណាចមក ទំហំទឹកប្រាក់សរុបដែលអាមេរិកសន្យាផ្តល់ជំនួយខាងសន្តិសុខដល់អ៊ុយក្រែនមានចំនួនលើសពី១៣៥០០លានដុល្លារអាមេរិកហើយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស