ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍនៃរបរនេសាទរបស់ប្រទេសចិនទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលយ៉ាងលេចធ្លោ ឆ្នាំមុន បរិមាណផលិតផលជលផលទូទាំងប្រទេសឡើងដល់ ៦៦,៩ លានតោន
2022-08-25 15:29:36cri
Share with:

    ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយក្រសួងកសិកម្មនិងជនបទរបស់ប្រទេសចិនកាលពីថ្ងៃទី ២៤ ខែសីហា បានបង្ហាញថា ចាប់តាំងពីអនុវត្ត"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ "មក មុខរបរនេសាទរបស់ប្រទេសចិនបានកែប្រែបែបផែនការអភិវឌ្ឍន៍និងកែសម្រួលរចនាសម័្ពន្ធយ៉ាងសកម្ម ហើយទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជា ការអភិវឌ្ឍឧស្សាហកម្ម ការថែរក្សាប្រភពធនធាននិងគ្រឿងបរិក្ខារបច្ចេកវិទ្យាជាដើម ។

    តាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងឆ្នាំ ២០២១ បរិមាណផលិតផលជលផលទូទាំងប្រទេសចិនបានឡើងដល់ ៦៦,៩ លានតោន គុណភាពនិងសុវត្ថិភាពនៃផលិតផលជលផលត្រូវបានលើកកម្ពស់ដោយនឹងនរ ។ ដូច្នេះ ប្រាក់ចំណូលសុទ្ធគិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់អ្នកនេសាទបានកើនឡើង ៤០ ភាគរយ ។ ជាពិសេស ក្នុងបរិបទដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ វានៅតែរក្សាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលជលផលនិងបានរួមចំណែកយ៉ាងលេចធ្លោក្នុងការធានាការផ្គត់ផ្គង់និងលំនឹងតម្លៃផលិតផលជាតម្រូវការប្រើប្រាស់ក្នុងជីវភាព ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស