ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Macron ប្រធានាធិបតីបារាំងព្រមានថា បារាំងនឹងប្រឈមជាមួយរយៈពេលដ៏លំបាកក្នុងប៉ុន្មានខែខាងមុខ
2022-08-25 14:47:25cri
Share with:

      ថ្ងៃទី២៤ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានថ្លែងថា ដោយមកពីពិភពលោកបាននិងកំពុងប្រឈមនឹងវិបត្តិមួយចំនួន បានជាបារាំងក៏នឹងប្រឈមជាមួយរយៈពេលដ៏លំបាកក្នុងប៉ុន្មានខែខាងមុខនេះផងដែរ ។

      មជ្ឈដ្ឋានមតិសាធារណៈសម្គាល់ឃើញថា ការលើកឡើងរបស់លោក Macron ប្រហែលក្នុងបំណងឱ្យបារាំងធ្វើការត្រៀមខ្លួនដើម្បីទប់ទល់នឹងវិបតិ្តថាមពលនៅរដូវរងាដែលជិតនឹងមកដល់ ។ ដោយមកពីតម្លៃថាមពលនៅតែឡើងថ្លៃជាបន្តបន្ទាប់ បានជាគ្រួសារជាច្រើននៅតែរងសម្ពាធពីអតិផរណាដដែល ។

      នៅយប់ថ្ងៃដដែល លោក Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់បារាំងបានប៉ាន់ប្រមាណថា នៅប៉ុន្មានខែខាងមុខ ពោលគឺរហូតដល់ចុងឆ្នាំនេះ អត្រាអតិផរណារបស់បារាំងនឹងរក្សានៅកម្រិតខ្ពស់បង្គួរដដែល ប្រហែលដល់ត្រីមាសទីមួយឆ្នាំក្រោយ ទើបអាចឃើញអត្រាអតិផរណាធ្លាក់ចុះ ប៉ុន្តែវាជាំដំណាក់កាលវិវឌ្ឍជាសន្សឹមៗ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស