ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងវប្បធម៌និងទេសចរណ៍ចិនថ្លែងថា ឧស្សាហកម្មវប្បធម៌និងទេសចរណ៍បានដើរតួនាទីកាន់តែលេចធ្លោក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងរយៈពេល១០ឆ្នាំកន្លងទៅ
2022-08-24 17:28:02cri
Share with:

ព្រឹកថ្ងៃទី២៤ខែសីហា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានអំពីប្រធានបទ ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ។ លោក Miu Muyang អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនបានថ្លែងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ឧស្សាហកម្មវប្បធម៌និងទេសចរណ៍របស់ចិនបានក្លាយជាកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ច ដែលបានដើរតួនាទីសំខាន់ក្នុងវិស័យជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពនិងបង្កើនប្រសិទ្ធភាពនិងបំពេញតម្រូវការចំពោះជីវភាពល្អបវររបស់ប្រជាជន ។

លោក Miu Muyang បានលើកឡើងពីវិស័យសំខាន់មួយចំនួននៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងទេសចរណ៍ ។ ទីមួយ ទ្រង់ទ្រាយឧស្សាហកម្មបន្តរីកធំ តួអង្គសំខាន់ៗនៃទីផ្សារវិវឌ្ឍរីកចម្រើនឥតឈប់ឈរ ។ ទីពីរ ការផ្គត់ផ្គង់ផលិតផលមានភាពកាន់តែសម្បូរបែប ហើយការរួមបញ្ចូលនៃឧស្សាហកម្មបានបំផុសសក្តានុពលនៃការប្រើប្រាស់ ។ ទីបី ប្រព័ន្ធវិនិយោគនិងហិរញ្ញប្បទានលើឧស្សាហកម្មត្រូវបានធ្វើឱ្យមានសុក្រឹតភាពឥតឈប់ឈរ ប្រសិទ្ធភាពនិងប្រសិទ្ធផលពាណិជ្ជកម្មជាមួយបរទេសមានភាពលេចធ្លោ ។ ទីបួន បង្កើនជាបន្តបន្ទាប់នូវគោលនយោបាយផ្តល់ជំនួយដល់សហគ្រាសក្នុងការពុះពារឧបសគ្គ ដើម្បីជួយឱ្យមុខរបរនានាឆ្លើយតបនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស