ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតម្ចាស់ពានរង្វាន់ណូប៉ែល Lindau ផ្នែកសេដ្ឋកិច្ចលើកទី៧ប្រារព្ធធ្វើនៅក្រុង Lindau ប្រទេសអាល្លឺម៉ង់
2022-08-24 10:42:55cri
Share with:

      ថ្ងៃទី២៣ ខែសីហា មហាសន្និបាតម្ចាស់ពានរង្វាន់ណូប៉ែល Lindau ផ្នែកសេដ្ឋកិច្ចលើកទី៧បានប្រារព្ធធ្វើនៅក្រុងLindau ដែលជាទីក្រុងនៅតំបន់ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ម្ចាស់ពានរង្វាន់ណូប៉ែលផ្នែកសេដ្ឋកិច្ចចំនួន១៩រូប និងយុវបញ្ញវន្តចំនួនជាង៣រយនាក់បានចូលរួមមហាសន្និបាតលើកនេះ ។

      នៅថ្ងៃដដែល លោកស្រី Bettina Bernadotte ប្រធានក្រុមប្រឹក្សាភិបាលនៃមហាសន្និបាតបានថ្លែងថា ដោយសាររងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩ បានជាមហាសន្និបាតលើកនេះបានពន្យារពេល២ឆ្នាំ លោកស្រីមានក្តីសប្បាយរីករាយណាស់ដែលអាចបន្តផ្សព្វផ្សាយប្រពៃណីនិងបើកធ្វើមហាសន្និបាតនេះជាថ្មីម្តងទៀត ។ ម្ចាស់ពានរង្វាន់ណូប៉ែលផ្នែកសេដ្ឋកិច្ចជាច្រើនរូបក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញវត្តមានជាលើកដំបូងក្នុងមហាសន្និបាតនេះបានបង្ហាញថា មហាសន្និបាតម្ចាស់ពានរង្វាន់ណូប៉ែល Lindau ផ្នែកសេដ្ឋកិច្ច មានឥទ្ធិពលខ្លាំងបង្គួរក្នុងមជ្ឈដ្ឋានសេដ្ឋវិទូ ។

      តាមតួលេខរបស់ភាគីរៀបចំសន្និបាតបានឱ្យដឹងថា យុវបញ្ញវន្តចំនួនជាង៣រយនាក់ដែលមានវត្តមានក្នុងមហាសន្និបាតលើកនេះ មកពីប្រទេសនិងតំបន់ចំនួនជាង៦០ ក្នុងនោះក៏បូករួមទាំងប្រទេសចិនផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស