ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Najib អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានបញ្ជូនទៅកាន់ពន្ធនាគាររដ្ឋ Selangor
2022-08-24 15:17:42cri
Share with:

      ថ្ងៃទី២៣ ខែសីហា តុលាការសហព័ន្ធម៉ាឡេស៊ីបានបន្តរក្សាសាលក្រមផ្តន្ទាទោសចំពោះលោក Najib អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីបទប្រើប្រាស់ប្រាក់របស់ក្រុមហ៊ុន SRCដោយខុសច្បាប់ចំនួន៤២លានរីងហ្គីត ព្រមទាំងទោសដាក់ពន្ធនាគារ១២ឆ្នាំ ផាកពិន័យជាប្រាក់២១០លានរីងហ្គីតឱ្យនៅដដែល ដោយសម្រេចឱ្យដាក់ពន្ធនាគារភ្លាម ដូច្នេះ លោក Najib ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដ្ឋ Selangor ។

      បន្ទាប់ពីតុលាការសហព័ន្ធម៉ាឡេស៊ីបានបដិសេធបណ្តឹងទាស់របស់លោក Najib អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយបានកាត់ក្តីឱ្យរក្សាសាលក្រមដដែល លោក Najib បានក្លាយជាអតីតនាយករដ្ឋមន្ត្រីទីមួយដែលត្រូវជាប់ពន្ធនាគារ តាំងពីប្រទេសម៉ាឡេស៊ីបង្កើតឡើងមក ។

     ដោយឡែក  មានអ្នកវិភាគលើកឡើងថា បើសិនជាលោក Najib ទទួលបានការលើកលែងទោសពីប្រមុខរដ្ឋម៉ាឡេស៊ី នោះក៏អាចបន្ធូរបន្ថយទោសបានខ្លះដែរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស