ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យសាមីភាគីកាត់បន្ថយហានិភ័យដែលអាចកើតមានជាយាថហេតុនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeឱ្យដល់កម្រិតទាបបំផុត
2022-08-24 10:35:27cri
Share with:

      ថ្ងៃទី២៣ខែសីហា លោកGengShuangតំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាអំពីបញ្ហាសន្តិសុខនៃសំណង់នុយគ្លេអ៊ែរអ៊ុយក្រែនក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយអំពាវនាវឱ្យសាមីភាគីរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានជាយាថហេតុនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeឱ្យដល់កម្រិតទាបបំផុត។

      លោកGengShuangបានថ្លែងថា អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺនាពេលថ្មីៗកន្លងទៅនេះស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeនៅតែរងការបាញ់ផ្លោងដដែល។ ទោះបីជាការបាញ់ផ្លោងនៅមិនទាន់បង្កជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរនេះក៏ដោយ ក៏ប៉ុន្តែ គឺដូចប្រសាសន៍របស់អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិដែលបានលើកឡើងថា សភាពការណ៍បែបនេះមានលទ្ធភាពត្រូវកែប្រែគ្រប់ពេលវេលា។

      លោកGengShuangបានថ្លែងទៀតថា បើចង់លុបចោលពីឬសគល់នូវហានិភ័យផ្នែកសន្តិសុខនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhye នោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវជំរុញឱ្យស្ថានការណ៍ត្រូវបន្ធូរបន្ថយនិងបញ្ចុះកម្តៅ ហើយធ្វើកិច្ចខិតខំប្រឹងប្រែងខាងផ្លូវទូតនិងនយោបាយ ដើម្បីជំរុញឱ្យសាមីភាគីវិលត្រឡប់ទៅរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ក៏ដូចជាសម្រេចបាននូវការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស