ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់នឹងធ្វើសមយុទ្ធយន្តហោះគ្មានមនុស្សបើកដែលមានទ្រង់ទ្រាយគ្របដណ្តប់ទូទាំងប្រទេសអ៊ីរ៉ង់
2022-08-24 10:34:42cri
Share with:

      ចាប់ពីថ្ងៃទី២៤ខែសីហា តាមម៉ោងក្នុងតំបន់តទៅ ប្រទេសអ៊ីរ៉ង់នឹងធ្វើសមយុទ្ធយន្តហោះគ្មានមនុស្សបើកដែលមានទ្រង់ទ្រាយគ្របដណ្តប់ទូទាំងប្រទេសអ៊ីរ៉ង់ យន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទដែលប្រើប្រាស់ក្នុងការប្រយុទ្ធ ស៊ើបការណ៍និងទម្លាក់គ្រាប់បែកនឹងចូលរួមសមយុទ្ធ។

      ភាគីយោធាអ៊ីរ៉ង់បានអះអាងថា យន្តហោះគ្មានមនុស្សបើកដែលចូលរួមសមយុទ្ធលើកនេះមាន១៥០គ្រឿង យន្តហោះទាំងនេះមកពីមូលដ្ឋានយោធានានានៅទូទាំងប្រទេសអ៊ីរ៉ង់។ សមយុទ្ធលើកនេះនឹងត្រាប់តាមសភាពការណ៍សង្រ្គាមពិតប្រាកដ។

      គួររំលឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់ទទួលបានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យយន្តហោះគ្មានមនុស្សបើក ភាគីយោធាអ៊ីរ៉ង់បានចាត់ទុកយន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទដែលផលិតដោយខ្លួនឯងជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការគាំពារសន្តិសុខប្រទេសជាតិ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស