ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងថា ប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងដែលអ្នកនយោបាយនិងសមាជិកសភាជប៉ុនមួយចំនួនធ្វើត្រាប់តាមអាមេរិកដែលទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន
2022-08-24 11:51:36cri
Share with:

    នៅថ្ងៃទី ២៣ ខែសីហា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា អ្នកនយោបាយនិងសមាជិកសភាជប៉ុនមួយចំនួនបានធ្វើត្រាប់តាមអាមេរិកដែលទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិនក្នុងគោលបំណងប៉ុនប៉ងស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។

    លោក Ma Xiaoguang បានលើកឡើងថា យើងដាស់តឿនបុគ្គលនៃជប៉ុនទាំងនេះឱ្យរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្ត យល់ដឹងយ៉ាងពេញលេញនូវភាពរសើបនៃបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ មើលឱ្យបានច្បាស់ពីការពិតជាក់ស្តែងថា នៅលើពិភពលោក មានប្រទេសចិនតែមួយប៉ុណ្ណោះ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន ក៏ដូចជាគោរពតាមគោលការណ៍ប្រទេសចិនតែមួយនិងស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុនតាមរយៈការអនុវត្តជាក់ស្តែង ហើយគួរប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័តលើបញ្ហាតំបន់តៃវ៉ាន់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស