ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋ Xi Jinping ជូនពរពួកយើងឱ្យជីវភាពកាន់តែមានសុភមង្គល កាន់តែមានភាពផ្អែមល្ហែម
2022-08-24 10:57:42cri
Share with:

 

 


    ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានទៅចុះត្រួតពិនិត្យការងារនៅភូមិ Huawu ឃុំXinrenជនជាតMiao ក្រុង Bijie ខេត្ត Guizhou។ លោកបានទៅលេងផ្ទះគូស្វាមីភរិយាអ្នកភូមិ Zhao Yuxue។

      បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ គ្រួសារគ្រប់ផ្ទះក្នុងភូមិកំពុងរវល់ធ្វើនំទ្រាបដែលជាបង្អែមប្រពៃណីតាមតំបន់។ លោក Xi Jinping បានយកស្លឹក

មួយ ដាក់ដុំម្សៅអង្ករដំណើបលាយម្សៅសណ្តែកសៀង មូរស្លឹក ហើយយកខ្សែចងរឹតឱ្យតឹង លោកបានដាក់នំទ្រាប ដែលលោកធ្វើដោយផ្ទាល់ដៃក្នុងឡាំងសឹងនៅមុខអ្នកនាង Yang Pengying ជាម្ចាស់ផ្ទះស្រី ហើយនិយាយទាំងស្នាមញញឹមថា៖ សូមជូនពរឱ្យជីវភាពអនាគតរបស់ពួកអ្នកកាន់តែមានសុភមង្គល កាន់តែមានភាពផ្អែមល្ហែម។

      អ្នកនាង Yang Pengying បានថ្លែងប្រាប់យ៉ាងសប្បាយរីករាយថា៖ ជីវភាពរស់នៅរបស់ពួកយើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះពិតជាកាន់តែល្អប្រសើរឡើងដូចលោកប្រធានរដ្ឋបានថ្លែងដូច្នោះ។ ផ្ទះចាស់របស់អ្នកនាងមិនអាចបាំងខ្យល់បាន ភ្លៀងមកជ្រាបទឹក ខ្វះទឹកនិងអគ្គិសនី។ ក្រោយមក ក្រោមជំនួយពីគោលនយោបាយរើលំនៅដ្ឋានទៅតំបន់ផ្សេងដើម្បីកាត់បន្ថយភាពក្រីក្រ គ្រួសារគាត់បានចូលស្នាក់នៅក្នុងអគារពីរជាន់ដែលមានទំហំ ១៥០ ម៉ែត្រការ៉េ។ គូស្វាមីភរិយានេះធ្វើការនៅខេត្តហុកគៀន មួយឆ្នាំរកបានប្រាក់ចំណូលជាង ៤ ម៉ឺនយាន់ប្រាក់ចិន។ កូនទាំងបីចូលរៀនក្នុងអនុវិទ្យាល័យនិងសាលាបឋមសិក្សា ការសិក្សា ការស្នាក់នៅក្នុងសាលារៀននិងការហូបចុកមិនបាច់បង់ថ្លៃទេ។

      ស្តាប់ការនិយាយរបស់អ្នកនាង Yang Pengying រួច លោក Xi Jinping ពេញចិត្តណាស់ លោកក៏បានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍នៃការអភិវឌ្ឍនាពេលអនាគតនៃភូមិ Huawu ដែរ៖ ការចូលបម្រើការងាសំខាន់ណាស់ វាផ្តល់ការធានាដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ហើយក៏ជាវិធានការជាមូលដ្ឋានសម្រាប់ការជំរុញឱ្យអភិវឌ្ឍជនបទជាបន្តបន្ទាប់។ ការចេញទៅធ្វើការខាងក្រៅក៏បានដែរ បើប្រកបការងារនៅជិតផ្ទះគឺកាន់តែល្អ ព្រោះ អាចថែទាំកូនៗឱ្យបានល្អ។ អប់រំនិងបណ្តុះបណ្តាលកូនៗឱ្យបានល្អ នោះអនាគតនឹងកាន់តែមានការធានា។

    “ពួកយើងបានអនុលោមតាមការផ្តែផ្តាំរបស់លោកប្រធានរដ្ឋ ជំរុញការអភិវឌ្ឍជនបទជាបន្តបន្ទាប់ ពន្លឿនទំនើបកម្មកសិកម្មជនបទ។” អ្នកនាងXu Lei លេខាបក្សភូមិ Huawu បានថ្លែងប្រាប់ថា៖រយៈមួយឆ្នាំកន្លងមក ភូមិ Huawu បានធ្វើផ្លូវទេសចរណ៍ ថ្មីប្រវែង ៨.៤ គីឡូម៉ែត្រ, សាងសង់រួចនូវខ្សែថាមពលអគ្គិសនី ១០ គីឡូវ៉ាត់ពីរខ្សែប្រវែងសរុប ៤៨.៥ គីឡូម៉ែត្រដើម្បីធានាការអភិវឌ្ឍជនបទ និងការប្រើប្រាស់ថាមពលអគ្គសនីប្រចាំថ្ងៃ, បង្កើត"វេទិការួម៥G+ជនបទឌីជីថល" ដើម្បីសម្របសម្រួលការងារថ្នាក់ភូមិ។

      ភូមិ Huawu ក៏បានគួបផ្សំជាមួយការមានប្រៀបខាងលក្ខណៈពិសេសជនជាតិភាគតិចក្នុងតំបន់ អភិវឌ្ឍវិស័យទេសចរណ៍និងមុខងារមានលក្ខណៈពិសេស។ ក្នុងភូមិបានបើកអាហារដ្ឋានកសិកម្មចំនួន ៣២ ផ្ទះសំណាក់កសិកម្មចំនួន ១៩ រោងសិប្បកម្មប៉ាក់ជនជាតិ Miao ហើយបានបង្កើតក្រុមសេវាមគ្គុទេសក៍និងក្រុមចម្រៀងរបាំជនជាតិ Miao ពីរកន្លែង។ ក្នុងឆ្នាំ ២០២១ ភូមិទាំងមូលទទួលភ្ញៀវទេសចរចំនួន ៦ សែន ៥ម៉ឺននាក់ ប្រាក់ចំណូលវិស័យទេសចរណ៍មានចំនួន ៣១០ លានយាន់ប្រាក់ចិន។ ពលករជិតពាក់កណ្តាលក្នុងភូមិចូលបម្រើការងារនៅក្នុងភូមិខ្លួន ប្រាក់ចំណូលក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស