ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបចេញផ្សាយរបាយការណ៍ថា អឺរ៉ុបប្រហែលកំពុងជួបនឹងភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥រយឆ្នាំកន្លងទៅ
2022-08-24 11:11:33cri
Share with:

កាលពីថ្ងៃទី២៣ខែសីហា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចម្រុះនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយរបាយការណ៍ថា អឺរ៉ុបប្រហែលកំពុងជួបនឹងភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥រយឆ្នាំកន្លងទៅ ហើយនៅមិនទាន់ឃើញមានតម្រុយថា ភាពរាំងស្ងួតនេះបានថមថយនោះទេ ។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចម្រុះនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយរបាយការណ៍ស្ទង់ពិនិត្យប្រចាំខែសីហានៅថ្ងៃដដែលថា តំបន់ប្រហែល៤៧ភាគរយនៃអឺរ៉ុបបានប្រឈមមុខនឹងហានិភ័យរាំងស្ងួត ហើយតំបន់១៧ភាគរយទៀតស្ថិតក្នុងសភាពព្រមានពីគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ។ បើប្រៀបធៀបនឹងខែកក្កដា ទិន្នន័យទាំងពីរនេះបានកើនឡើង៣ភាគរយនិង៨ភាគរយដោយឡែកពីគ្នា ។ អ្នកជំនាញនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចម្រុះបានសម្គាល់ថា បច្ចុប្បន្ននេះ ភាពរាំងស្ងួតនៅអឺរ៉ុបប្រហែលមានភាពធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥រយឆ្នាំកន្លងទៅ ហើយទិន្នន័យចុងក្រោយបំផុតបន្ទាប់ពីផុតរដូវក្តៅនឹងបញ្ជាក់ពីការប៉ាន់ប្រមាណមួយនេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស