ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មនុស្សយន្តជាង ៥ រយគ្រឿងត្រូវបានដាក់តាំងក្នុងមហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ ២០២២
2022-08-24 15:44:18cri
Share with:

មហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ ២០២២ ដែលធ្វើឡើងក្រោមប្រធានបទ"រួមច្នៃប្រឌិតថ្មីនិងចែករំលែក រួមគ្នាពិគ្រោះពិភាក្សានិងឈ្នះ-ឈ្នះ"បានបើកធ្វើចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែសីហានៅក្រុងប៉េកាំង  សហគ្រាស សកលវិទ្យាល័យនិងស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដ៏ល្បីឈ្មោះក្នុងវិស័យមនុស្សយន្តនៅទូទាំងសកលលោកបាននាំមកនូវសមិទ្ធផលនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដ៏ថ្មីបំផុត ផលិតផលប្រើប្រាស់និងគម្រោងដោះស្រាយបញ្ហាដែលអាចប្រើប្រាស់ក្នុងវិស័យជាច្រើន ដូចជា ឧស្សាហកម្ម កសិកម្ម សុខាភិបាលនិងសេវាកម្មជាដើម 

អ្នកបកប្រែ:魏伟
ប្លុកពិសេស