នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប(ពីក្រុងXi'an ទៅក្រុង Hamburg )បានបើកបរចេញពីស្ថានីយ៍អន្តរជាតិ Xi'an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។
នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុមនិងរថភ្លើងធ្វើតេស្តចម្រុះមួយក្រុមដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ីសម្រាប់ប្រើប្រាស់ក្នុងផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិនទៅកាន់ឥណ្ឌូណេស៊ីដែលជាសញ្ញាកត់សម្គាល់ថា រថភ្លើងល្បៀនលឿនដែលចិននាំចេញជាលើកដំបូងបានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ ។
រឿងទាំងពីរនេះមានពាក្យគន្លឹះដូចគ្នា គឺ ផ្លូវដែក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនមានគម្រោងសហប្រតិបតិ្តការផ្នែកផ្លូវដែកជាច្រើនវាបានក្លាយជា"កូនសោមាស"សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។
សូមបញ្ជាក់ថា តាមទិន្នន័យពាក់ព័ន្ធបានបង្ហាញថា បច្ចុប្បន្ននេះ រថភ្លើងចិន-អឺរ៉ុបបានក្រាលនិងគ្រោងផែនការគន្លងខ្សែដំណើការចំនួន ៨២ ដែលឆ្ពោះទៅកាន់ទីក្រុងចំនួន ២០០ នៃប្រទេសអឺរ៉ុប ចំនួន ២៤ ប្រភេទទំនិញដឹកជញ្ជូនបានគ្របដណ្តប់ ៥៣ ជំពូក ត្រូវជាជាង ៥ ម៉ឺនប្រភេទ ដែលបូករួមតទាំង រថយន្តទាំងមូល បរិក្ខារគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកជាដើម តម្លៃទំនិញសរុបមានជិត ៣ សែនលានដុល្លារអាមេរិក ។
ក្រៅពីនេះ អ្វីដែលនឹងទទួលបានផលប្រយោជន៍ដូចគ្នាពីប្រការនេះគឺ ប្រជាជននៅតំបន់តាមបណ្តោយផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងផងដែរ ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងមានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យានិងស្តង់ដារចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែកល្បឿនលឿនខ្សែទីមួយនៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍ ។ លើសពីនេះទៅទៀត បន្ទាប់ពីផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ពេលវេលាធ្វើដំណើរពីក្រុងហ្សាកាតាទៅក្រុង Bandung នឹងត្រូវកាត់បន្ថយពីជាងបីម៉ោងនាពេលបច្ចុប្បន្នមកនៅត្រឹមប្រហែល ៤០ នាទី នេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជានិមិត្តសញ្ញានៃកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ"និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេសនៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ជាប្រព័ន្ធនិងមានលក្ខណៈពេញលេញផងដែរ ។
នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ ថែមទាំងការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ការអភិវឌ្ឍសកលបាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ។ ពីរថភ្លើងចិន-អឺរ៉ុបដល់ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង សមិទ្ធផលគួរឱ្យកត់សម្គាល់នៃ"ខ្សែក្រវាត់និងផ្លូវ"ទាំងនេះជាសក្សីនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសចិនដើម្បីជួយពិភពលោកឱ្យដោះស្រាយ"ឱនភាពអភិវឌ្ឍន៍"និងជំរុញការអភិវឌ្ឍរួម ។
បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២ ហើយបានបង្កើតគម្រោងសហប្រតិបត្តិការចំនួនជាង ៣០០០ ដែលមានទំហំវិនិយោគជិត ១ ទ្រីលានដុល្លារអាមេរិក ។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិននិងបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានឡើងដល់ ១១,៦ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនដោយផ្ទាល់របស់ចិននៅប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានឡើងដល់ ១ សែន ៣ ម៉ឺន ៨ ពាន់ ៤ រយ ៥ លានយាន់ប្រាក់ចិន ។
អាចប៉ាន់ប្រមាណថា នៅពេលអនាគត រថភ្លើងចិន-អឺរ៉ុបកាន់តែច្រើននឹងបង្កើនល្បឿនក្នុងការសម្រេចបាននូវភាពឈ្នះ-ឈ្នះ ហើយគម្រោងនានាអំពីជីវភាពរស់នៅរបស់ប្រជាជនក៏នឹងរៀបរាប់ពីរឿងរ៉ាវនៃការអភិវឌ្ឍរួមកាន់តែច្រើនផងដែរ ៕