ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ៖ ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីជា"ច្បាប់កំណត់មាសនៃការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសនិងប្រទេស
2022-08-23 15:54:22cri
Share with:

     ថ្ងៃទី ២២ ខែសីហា តបតាមការផ្តួចផ្តើមរបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេនប្រចាំខែសីហា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបើកចំហស្តីពីការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ គាំពារសន្តិសុខរួម។ លោក Zhang Jun តំណាងចិនប្រជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ លោកបានលើកឡើងថា ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីជាមូលដ្ឋាននៃការសម្រេចបានសន្តិសុខរួម និងជា"ច្បាប់កំណត់មាស"នៃការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសនិងប្រទេស។

      លោក Zhang Jun បានលើកឡើងថា គោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីដែលកំណត់ដោយ«ធម្មនុញ្ញអង្គការសហប្រជាជាតិ»ជា មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិនិងទំនាក់ទំនងអន្តរជាតិក្នុងសម័យទំនើប។ ប្រសិនបើគោលការណ៍នេះត្រូវមើលរំលង ឬត្រូវបោះបង់ចោល នោះប្រព័ន្ធច្បាប់អន្តរជាតិទាំងមូលនឹងរង្គោះរង្គើ គោលគឺគ្មានសន្តិសុខរួមទេ។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដី គោរពផ្លូវអភិវឌ្ឍន៍និងរបបសង្គមដែលជ្រើសរើសដោយម្ចាស់ការដោយប្រជាជននៃប្រទេសនានា គោរពកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការគាំពារការបង្រួបបង្រួបជាតិនិងសាមគ្គីភាពជនជាតិ។ នេះគឺជា"ច្បាប់កំណត់មាស"នៃការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសនិងប្រទេស ហើយក៏ជាមូលដ្ឋាននិងចាព្រំដែនសម្រាប់សម្រេចបាននូវសន្តិសុខរួមផងដែរ។ ជានិច្ចកាល ប្រទេសចិនតែងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសដទៃ ប្រកាន់ខ្ជាប់សច្ចយុត្តិធម៌អន្តរជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីសម្រេចបានសន្តិសុខរួម។ ជាមួយគ្នានេះដែរ ប្រទេសចិនក៏នឹងចាត់រាល់វិធានការទាំងអស់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស