ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធារួម សមាគមសង្គមស៊ីវិលកូរ៉េខាងត្បូងធ្វើមីទ្ទីងតវ៉ា
2022-08-23 15:55:03cri
Share with:

     ថ្ងៃទី ២២ ខែសីហា កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកបានចាប់ដំណើរជាផ្លូវការនូវសមយុទ្ធយោធារួមនៅឆមាសទីពីរឈ្មោះ Hlchi-Freedom Shield ។ តាមការផ្សាយដំណឹងនៃក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងអំឡុងពេលសមយុទ្ធរួមដែលបន្តរហូតដល់ថ្ងៃទី ១ ខែកញ្ញា កូរ៉េខាងត្បូងនិងអាមេរិកនឹងធ្វើសមយុទ្ធចម្រុះរវាងរដ្ឋាភិបាលនិងសមយុទ្ធយោធា។

      នាថ្ងៃដដែល សមាគមសង្គមស៊ីវិលជាច្រើននៃកូរ៉េខាងត្បូង ដូចជា"អ្នកត្រួសត្រាយការបង្រួបបង្រួមដោយសន្តិភាព" "គណៈកម្មាធិការកូរ៉េខាងត្បូងអនុវត្ត«សេចក្តីប្រកាសរួម ថ្ងៃទី ១៥ មិថុនា»" ជាដើមបានធ្វើមីទ្ទីងតវ៉ានៅខាងមុខសារមន្ទីររំលឹកសង្គ្រាម ដោយសម្គាល់ថា សមយុទ្ធយោធាមានលទ្ធភាពបង្កើនភាពតានតឹងនៅឧបទ្ទីបកូរ៉េ ហើយមិនអំណោយផលដល់សន្តិភាពនិងការសម្រេចភាពគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដូច្នេះអំពាវនាវឱ្យបញ្ឈប់សមយុទ្ធយោធារួមនេះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស