ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yong អញ្ជើញចូលរួមពិព័រណ៍ឧស្សាហកម្មវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២២តាមអនឡាញដោយគូសបញ្ជាក់ថា ចាប់ដៃគ្នាជំរុញឱ្យឧស្សាហកម្មវៃឆ្លាតអភិវឌ្ឍដោយរឹងមាំរួមកម្លាំងគ្នាបង្កើតអនាគតល្អនៃសេដ្ឋកិច្ចឌីជីថល
2022-08-23 11:07:36cri
Share with:

        ពិព័រណ៍ឧស្សាហកម្មវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២២បានសម្ពោធបើកនៅទីក្រុងChongqing នៅថ្ងៃទី ២២ ខែសីហា លោក Wang Yong  សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកតាមអនឡាញនិងថ្លែងសុន្ទរកថា។ 

     លោក Wang Yong  បានថ្លែងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍឧស្សាហកម្មវៃឆ្លាតប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានលទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍឧស្សាហកម្មវៃឆ្លាត។ លោកបន្តថា  ត្រូវអនុវត្តយ៉ាងយកចិត្តទុកដាក់នូវស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនអំពីការអភិវឌ្ឍឧស្សាហកម្មវៃឆ្លាត  បង្កើនការសិក្សាស្រាវជ្រាវអំពីមូលដ្ឋានសេដ្ឋកិច្ចឌីជីថលនិងការច្នៃប្រឌិតបច្ចេកវិទ្យាថែមមួយកម្រិតទៀត  ខិតខំជំរុញការប្រើប្រាស់ជាទូទៅនិងការអភិវឌ្ឍន៍រួមបញ្ជូលគ្នានៃបច្ចេកវិទ្យាវៃឆ្លាត  ពង្រឹងមូលដ្ឋានផ្នែកសំណង់និងបរិក្ខារឧស្សាហកម្មវៃឆ្លាត ទិន្នន័យ  និងធនធានមនុស្ស បង្កើនការកសាងប្រទេសខ្លាំងផ្នែកបណ្តាញអ៊ីនធើណេត ប្រទេសចិនបែបឌីជីថល សង្គមវៃឆ្លាត ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបង្កើតជិវភាពមានគុណភាពខ្ពស់៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស