ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអ៊ីស្រាអែលបើកចំហំព្រលានយន្តហោះអន្តរជាតិធំទី ២ របស់ខ្លួនចំពោះជនជាតិប៉ាឡេស្ទីនជាលើកដំបូង
2022-08-23 15:24:40cri
Share with:

ប្រទេសអ៊ីស្រាអែលបានបើកចំហំព្រលានយន្តហោះ Ramon ដែលជាព្រលានយន្តហោះអន្តរជាតិធំទី ២  នៅអ៊ីស្រាអែលចំពោះប្រទេសប៉ាឡេស្ទីនជាលើកដំបូងនៅថ្ងៃទី ២២ ខែសីហា ។ ជនជាតិប៉ាឡេស្ទីនប្រហែល ៤០ នាក់បានធ្វើដំណើរតាមយនហោះដែលហោះហើរពីព្រលានយន្តហោះនេះទៅកាន់ក្រុង Larnaca ប្រទេសស៊ីបនៅថ្ងៃដដែលនោះ ។

ការិយាល័យសម្របសម្រួលសកម្មភាពដែនដីរដ្ឋាភិបាលនៃក្រសួងការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា ភាគីអ៊ីស្រាអែលនឹងព្យាយាមធ្វើឱ្យជនជាតិប៉ាឡេស្ទីនកាន់តែច្រើនអាចធ្វើដំណើរតាមព្រលានយន្តហោះនេះ ។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនប៉ាឡេស្ទីនបានថ្លែងចំពោះប្រព័ន្ធសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុនថា ភាគីអ៊ីស្រាអែលគ្រាន់តែចង់ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះ ហើយបាន"រំលោភលើអធិបតេយ្យភាពប៉ាឡេស្ទីននិងកម្មសិទ្ធិរបស់ប៉ាឡេស្ទីនលើព្រលានយន្តហោះនេះ" ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស