ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់៖ការចរចាអំពីការធ្វើឱ្យទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតមានប្រកតីភាពឡើងវិញ ទទួលបានការវិវឌ្ឍដ៏ល្អប្រសើរ
2022-08-23 11:24:20cri
Share with:

ថ្ងៃទី២២ ខែសីហា លោKananiអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា គិតរហូតដល់បច្ចុប្បន្ន ការចរចាអំពីការធ្វើឱ្យទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតមានប្រក្រតីភាពឡើងវិញគឺមានលទ្ធផលវិជ្ជមាន ហើយទទួលបានការវិវឌ្ឍដ៏ល្អប្រសើរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែល លោកKananiបានលើកឡើងថា ប្រទេសទាំង២ប្រឈមមុខនឹងបញ្ហាដូចគ្នាជាច្រើនលើវិស័យទ្វេភាគីនិងតំបន់ ការចរចាអំពីការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២មានប្រក្រតីភាពឡើងវិញគឺសមស្របនឹងផលប្រយោជន៍របស់ភាគីទាំង២។មានការខ្វែងគំនិតនិងបញ្ហាស្មុគស្មាញក្នុងការចរចាវាជារឿងធម្មតា ប្រទេសទាំង២បានចាត់វិធានាការដ៏ល្អដើម្បីផ្សះផ្សាភាពប្រេះស្រាំរវាងប្រទេសទាំង២។ការស្តារទំនាក់ទំនងមិនអាចទទួលបានជោគជ័យក្នុងពេលឆាប់ទេៗ អ្វីដែលសំខាន់គឺភាគីទាំង២មានឆន្ទៈនយោបាយក្នុងការស្តារទំនាក់ទំនង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស