ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សណ្ឋាគារមួយក្នុងរដ្ឋធានីសូម៉ាលីរងការវាយប្រហារដោយភេរវកម្មបណ្តាលឱ្យមនុស្សចំនួន ២១ នាក់ស្លាប់បាត់បង់ជីវិតនិង ១១៧ នាក់រងរបួស
2022-08-22 10:54:12cri
Share with:

ក្រសួងសុខាភិបាលសូម៉ាលីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២១ ខែសីហាដោយបញ្ជាក់ថា មានមនុស្សចំនួន ២១ នាក់បានស្លាប់បាត់បង់ជីវិតនិង ១១៧ នាក់ទៀតបានរងរបួសក្នុងការវាយប្រហារដោយភេរវកម្មនៅសណ្ឋាគារមួយនៅរដ្ឋធានីសូម៉ាលីកាលពីល្ងាចថ្ងៃទី ១៩ ខែសីហា ។

រដ្ឋមន្ត្រីសុខាភិបាលសូម៉ាលីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ជនប្រដាប់អាវុធមួយក្រុមបានបំផ្ទុះគ្រាប់បែកពីរគ្រាប់ក្នុងរថយន្តដែលបានបំផ្ទុះឱ្យខូតខាតផ្នែកខាងមុខនៃសណ្ឋាគារមួយនៅក្រុងម៉ូហ្គាឌីស៊ូ ហើយចូលទៅក្នុងសណ្ឋាគាររួចចាប់មនុស្សជាច្រើននាក់ធ្វើចំណាប់ខ្មាំង ។កងទ័ពសូម៉ាលីនិងក្រុមឧក្រិដ្ឋជនបានបាញ់តតាំងគ្នាអស់រយៈពេល ៣០ ម៉ោង ។ បច្ចុប្បន្ននេះ យោធាសូម៉ាលីបានគ្រប់គ្រងតំបន់ជំរុញសណ្ឋាគារនិងជួយសង្គ្រោះចំណាប់ខ្មាំង ។ អង្គការជ្រុលនិយមសូម៉ាលី "al-Shabab"បានអះអាងខ្លួនជាអ្នកបង្កការវាយប្រហារនេះនៅថ្ងៃទី ២០ ខែសីហា ។

អ្នកបកប្រែ:王幸
ប្លុកពិសេស