ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិភាគស្វយ័ត Xinjiang បានចាត់វិធានការជាច្រើនដើម្បីធានាដល់ការបង្កបង្កើនផលកសិកម្មក្នុងរដូវក្តៅ
2022-08-22 14:18:54cri
Share with:

      ថ្ងៃទី ២១ ខែសីហា អ្នកកាសែតបានដំណឹងពីសន្និសីទកាសែតអំពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ នៃការិយាល័យព័ត៌មាននៃរដ្ឋបាលភូមិភាគស្វយ័តវៃវ៉ូអឺ Xinjiang ថា  ស្ថាប័នកសិកម្មនិងជនបទបានចាត់វិធានការជាច្រើនដើម្បីធានាដល់ការបង្កបង្កើនផលកសិកម្មក្នុងរដូវក្តៅ។

      ដើម្បីធានាដល់ការផ្គត់ផ្គង់បន្លែបង្ការក្នុងអំឡុងពេលកើតមានជំងឺឆ្លងកូវីដ១៩   ស្ថាប័នកសិកម្មនិងជនបទ Xinjiang បានបង្កើនកិច្ចសហប្រតិបត្តិការជួយគ្នារវាងមូលដ្ឋានដាំដុះបន្លែបង្ការ   ដើម្បីប្រមូលផលបន្លែបង្ការឱ្យទាន់ពេលហើយដឹកទៅកាន់ទីផ្សារ និងបង្កើនការផ្គត់ផ្គង់។  ព្រមជាមួយគ្នានេះ  ស្ថាប័នក៏សហការជាមួយផ្នែកខាងដឹកជញ្ជូននិងខាងប៉ូលិសជាដើម ក្នុងការសម្របសម្រួលនូវច្រកបៃតងសម្រាប់ការដឹកជញ្ជូនកសិផលចេញចូលយ៉ាងឆាប់រហ័ស   ដើម្បីធានាឱ្យផលិតផលបន្លែបង្ការសំខាន់ៗត្រូវបានដឹកជញ្ជូនចូលទៅក្នុងក្រុង ទៅដល់ហាង មិនដាច់ការផ្គត់ផ្គង់  មិនអាក់ខាន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស