ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩
2022-08-22 11:05:15cri
Share with:

     លេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រីជប៉ុនបានប្រកាសដំណឹងកាលពីល្ងាចថ្ងៃទី ២១ ខែសីហាថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩។ បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលក្នុងទីស្តីការនាយករដ្ឋមន្ត្រី។

      លោក Fumio Kishida ចាប់ផ្តើមឈប់សម្រាកវិស្សមកាលចាប់ពីថ្ងៃទី ១៥ ខែសីហាមក តាមការគ្រោងទុកនឹងចូលបម្រើការងារនៅថ្ងៃទី ២២ ខែសីហា បច្ចុប្បន្នលោកកំពុងពិចារណាបំពេញការងារតាមអនឡាញ៕


      

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស