ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានស៊ីរី៖ កងទ័ពអាមេរិកបានលួចជីកនិងដឹកជញ្ជូនប្រេងកាតម្តងទៀតនៅតំបន់ភាគឦសានស៊ីរី
2022-08-22 10:26:57cri
Share with:

       ទីភ្នាក់ងារព័ត៌មានស៊ីរីបានផ្សាយដំណឹងនៅថ្ងៃទី ២១ ខែសីហាថា  កងទ័ពអាមេរិកបានដឹកជញ្ជូនប្រេងកាតដែលលួចជីកពីតំបន់ភាគឦសានស៊ីរីចូលទៅដែនអ៊ីរ៉ាក់។

      ទីភ្នាក់ងារព័ត៌មានស៊ីរីបានដកស្រង់ពាក្យសម្តីរបស់ឥស្សរជនអ្នកដឹងប្រភពព័ត៌មានក្នុងតំបន់ថា ថ្ងៃដដែល កងទ័ពអាមេរិកបានប្រើក្បួនឡានដឹកប្រេងចំនួន137គ្រឿង ដើម្បីដឹកជញ្ជូនប្រេងកាតដែលលួចជីកពីស៊ីរីទៅកាន់មូលដ្ឋានកងទ័ពអាមេរិកក្នុងដែនអ៊ីរ៉ាក់។

    ប៉ុន្មានឆ្នាំចុងក្រោយនេះ  រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ជាច្រើនលើកថាកងទ័ពអាមេរិកបានលួចជីកនិងដឹកជញ្ជូនប្រេងកាតនៅតំបន់ភាគឦសានស៊ីរី៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស