ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងអប់រំចិនចេញផ្សាយ《សៀវភៅសស្តីពីការអភិវឌ្ឍអប់រំវិជ្ជាជីវៈរបស់ប្រទេសចិន》
2022-08-21 15:19:01cri
Share with:

       ថ្ងៃទី ២០ ខែសីហា ក្នុងអំឡុងពេលមហាស្និបាត់អភិវឌ្ឍស្តីពីការអប់រំវិជ្ជាជីវៈពិភពលោក ក្រសួងអប់រំចិនបានចេញផ្សាយសៀវភៅសស្តីពីការអភិវឌ្ឍការអប់រំវិជ្ជាជីវៈរបស់ប្រទេសចិនដើម្បីណែនាំបទពិសោធន៍អភិវឌ្ឍន៍អប់រំវិជ្ជាជីវៈរបស់ប្រទេសចិនទៅកាន់ពិភពលោក ។

សៀវភៅសនេះបានលើកឡើងថា ចាប់តាំងពីឆ្នាំ ២០១២ មក រដ្ឋាភិបាលចិនបានពន្លឿនការកសាងប្រព័ន្ធអប់រំវិជ្ជាជីវៈទំនើប បង្កើតនិម្មបនកម្មដំណើរការសាលារៀនចម្រុះនិងប្រព័ន្ធអភិបាលកិច្ចទំនើប ។ ការអប់រំវិជ្ជាជីវៈរបស់ប្រទេសចិនសម្រេចបាននូវការផ្លាស់ប្តូរទម្រង់នៃការអប់រំនិងបានឈានចូលដំណាក់កាលថ្មីនៃការកែលម្អគុណភាព បណ្តុះឧត្តមភាពនិងការបន្ថែមតម្លៃ ។

សៀវភៅសនេះបានគូសបញ្ជាក់ថា ការបង្កើតវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនិងចែករំលែកសមិទ្ធផលនៃកំណែទម្រង់អប់រំវិជ្ជាជីវៈរបស់ប្រទេសចិនជាមួយពិភពលោក នេះគឺជាទស្សនទានដ៏ល្អបវររបស់ប្រទេសចិន ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការបើកទូលាយ រួមបញ្ជូលយ៉ាងស៊ីជម្រៅទៅក្នុងនិន្នាការពិភពលោកនៃកំណែទម្រង់និងការអភិវឌ្ឍអប់រំវិជ្ជាជីវៈ  បង្កើតវេទិកាផ្លាស់ប្តូរអន្តរជាតិយ៉ាងសកម្ម  ខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ភាពក្រីក្រ បង្កើនឱកាសការងារនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីរួមចំណែកដំណោះស្រាយរបស់ចិនសម្រាប់អភិបាលកិច្ចអប់រំពិភពលោក  រួមចំណែកជាកម្លាំងអប់រំក្នុងការជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស