ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចងមិត្តជាមួយមុនស្សយន្ត មហាសន្និបាតមនុស្សយន្តពិភពលោកដែលជាពិធីផ្តល់ជូនចំណីបច្ចេកវិទ្យា
2022-08-21 11:12:24cri
Share with:

       ថ្ងៃទី ២០ ខែសីហា  ទីចាត់ការក្រុងប៉េកាំងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន វិទ្យាស្ថានអេឡិចត្រូនិកចិន  នាយកដ្ឋានសេដ្ឋកិច្ចនិងព័ត៌មានវិទ្យាក្រុងប៉េកាំង  និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យាក្រុងប៉េកាំង បានរួមគ្នាធ្វើកម្មវិធីផ្សាយផ្ទាល់តាមប្រព័ន្ធសារព័ត៌មានថ្មីក្រោមចំណងជើង «ចងមិត្តជាមួយមនុស្សយន្ត»  ដែលមានរយៈពេលជិត ២ ម៉ោងនៅតាមកន្លែងមហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ ២០២២  ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ។ កម្មវិធីពិសេសមួយនេះបានធ្វើឡើងតាមទម្រង់ «ស្តង់+ការផ្សាយផ្ទាល់»  ដើម្បីណែនាំទស្សនិកជនឱ្យស្វែងយល់ពីមនុស្សយន្តជាង១០០ប្រភេទដែលបានបង្ហាញនៅតាមកន្លែង។

       ស្តង់ពិព័រណ៌អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនស្ថិតនៅកន្លែងស្នូលនៃមហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ ២០២២ ។ អេក្រង់ធំHD 8Kដែលតាំងក្នុងស្តង់បានទាក់ទាញទស្សនិកជនជាច្រើន។ ស្តង់តាំងពិព័រណ៍ទំហំ ៣០០ ម៉ែត្រការ៉េបានបង្ហាញពីកម្មវិធីស្រាវជ្រាវនិងផលិតដោយម្ចាស់ការដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចជាមនុស្សយន្តកាម៉ារ៉ា HD   ប្រព័ន្ធកាម៉ារ៉ា 4K ល្បឿនលឿនតាមគន្លងជាដើម ដែលបានបង្ហាញជាចម្រុះនូវសមិទ្ធផលបច្ចេកវិទ្យានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបូករួមទាំងអ្វីបានចូលបម្រើការបន្តផ្សាយផ្ទាល់គុណភាព UHD នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស