ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពសំខាន់នៃសប្តាហ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទូទាំងប្រទេសឆ្នាំ២០២២ចាប់ដំណើរ
2022-08-21 11:52:43cri
Share with:

ថ្ងៃទី២០ ខែសីហា សកម្មភាពសំខាន់នៃសប្តាហ៍បច្ចេកវិទ្យាទូទាំងប្រទេសឆ្នាំ២០២២និងសប្តាហ៍បច្ចេកវិទ្យាក្រុងប៉េកាំងបានរៀបចំធ្វើនៅទីក្រុងប៉េកាំង ដែលបង្ហាញជាសំខាន់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការប្រកួតកីឡាអូឡាំពិកបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការត្រួតពិនិត្យដោយវិទ្យាសាស្ត្រនៅតំបន់Qingzangលើកទី២និងសមិទ្ធផលច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃក្រុងប៉េកាំង។លោកHuang Kunmingសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមសកម្មភាពព្រមទាំងប្រកាសចាប់ដំណើរសកម្មភាព លោកCaiQi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិននិងជាលេខាធិការនៃគណៈកម្មការក្រុងប៉េកាំងបានអញ្ជើញចូលរួមពិធីចាប់ដំណើរការ។

សប្តាហ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទូទាំងប្រទេសចិនឆ្នាំ២០២២ធ្វើឡើងក្រោមប្រធានបទ “ឈានចូលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើដំណើរជាមួយអ្នក” មានគោលបំណងផ្សព្វផ្សាយនិងអនុវត្តគំនិតសំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីការច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បង្ហាញជាសំខាន់ពីសមិទ្ធផលច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ រៀបចំសកម្មភាពបម្រើប្រជាជនដោយស៊ីជម្រៅ បំផុសយ៉ាងពេញលេញនូវភាពកក់ក្តៅចំពោះការច្នៃប្រឌិតថ្មីនៃសង្គមទាំងមូល។សកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏សម្បូរបែបនិងមានលក្ខណៈពិសេសមួយចំនួនបានរៀបចំនៅកន្លែងជាច្រើននៅទូទាំងប្រទេស៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស