ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាខាក្រុមវេជ្ជសាស្ត្រដែលប្រទេសចិនផ្តល់ជំនួយដល់ទីក្រុងMbalmayoប្រទេសកាមេរូនរៀបចំសកម្មភាពព្យាបាលជំងឺដោយឥតគិតថ្លៃ
2022-08-21 11:52:13cri
Share with:

ថ្ងៃទី២០ ខែសីហា សាខាក្រុមវេជ្ជសាស្ត្រលើកទី២២ដែលប្រទេសចិនផ្តល់ជំនួយដល់ទីក្រុងMbalmayoប្រទេសកាមេរូនបានរៀបចំសកម្មភាពព្យាបាលជំងឺដោយឥតគិតថ្លៃ។នៅក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃអស់រយៈពេល៣ម៉ោង គ្រូពេទ្យចំនួន១២នាក់បានផ្តល់សេវាកម្មដល់អ្នកភូមិជាង១០០នាក់ បូករួមមានការប្រឹក្សាយោបល់អំពីសុខាភិបាល ការពិនិត្យដោយអ៊ុលត្រាសោន និងការពិនិត្យមាត់ជាដើម។ ក្រុមវេជ្ជសាស្ត្របានក៏បរិច្ចាគថ្នាំ ឧបករណ៍វេជ្ជសាស្ត្រនិងសម្ភារៈបង្ការជំងឺកូវីដ១៩។

លោកGuo Junមេក្រុមវេជ្ជសាស្ត្របានលើកឡើងថា គោលបំណងនៃការរៀបចំសកម្មភាពព្យាបាលជំងឺដោយឥតគិតថ្លៃ គឺដើម្បីព្យាបាលជំងឺសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ លុបបំបាត់ការឈឺចាប់ កែលម្អស្ថានភាពសុខភាព ព្រមទាំងជំរុញលើកកម្ពស់កម្រិតសុខាភិបាលក្នុងតំបន់។

អភិបាលក្រុងMbalmayoបានលើកឡើងថា ល័ក្ខខ័ណ្ឌវេជ្ជសាស្ត្រក្នុងតំបន់អន់ថយ គមនាគមន៍មិនងាយស្រួល ការព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមវេជ្ជសាស្ត្រចិនបានសម្រាលទុក្ខលំបាករបស់អ្នកភូមិក្រីក្រ៕

 

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស