ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ៖ ការដឹកចេញស្បៀងនិងជីគីមីកាន់តែច្រើនពីអ៊ុយក្រែននិងរុស្ស៊ីនឹងអំណោយផលដល់ការលំនឹងទីផ្សារទំនិញបោះដុំ
2022-08-21 11:43:57cri
Share with:

លោក Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី ២០ ខែសីហាថា ការដឹកចេញស្បៀងនិងជីគីមីពីអ៊ុយក្រែននិងរុស្ស៊ីឱ្យបានកាន់តែច្រើនមានសារៈសំខាន់ក្នុងការលំនឹងទីផ្សារទំនិញបោះដុំនិងបញ្ចុះតម្លៃទំនិញថែមទៀត ។

យោងតាមព័ត៌មានពីក្រសួងការពារជាតិតួកគីបានឱ្យដឹងថា លោក Guterres បានទស្សនាមជ្ឈមណ្ឌលសម្របសម្រួលរួមការដឹកជញ្ជូនស្បៀងអាហារចេញទៅសមុទ្រខ្មៅដែលមានទីតាំងនៅសាកលវិទ្យាល័យការពារជាតិតួកគីនៅថ្ងៃដដែលនោះ។ លោកបានថ្លែងថា កិច្ចព្រមព្រៀងស្តីពីការដឹកចេញផលិតផលកសិកម្មដែលបានឈានដល់ការឯកភាពពីមុនមានពាក់ព័ន្ធនឹងការលើកលែងស្បៀងនិងជីគីមីរបស់រុស្ស៊ីពីការដាក់ទណ្ឌកម្ម ត្រូវធានាឱ្យផលិតផលទាំនេះចូលទៅកាន់ទីផ្សារអន្តរជាតិដោយមិនមានការរារាំង ។ លោក Guterres បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងនិងបានគូសបញ្ជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ  ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស