ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្តLiaoning ថា ត្រូវបង្ហាញសមត្ថភាពទំនួលខុសត្រូវនិងអនុវត្តកាន់តែច្រើនក្នុងការស្តារនិងអភិវឌ្ឍតំបន់ឦសាន ខិតខំបង្កើតទំព័រថ្មីនៃការស្តារនិងអភិវឌ្ឍខេត្តLiaoning
2022-08-20 10:12:28cri
Share with:

     លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្តLiaoningនាពេលថ្មីៗកន្លងនេះថា  ត្រូវអនុវត្តការកំណត់ចាត់ចែងនៃមជ្ឈិបក្ស ធ្វើឱ្យបានល្អទាំងការបង្ការការពារជំងឺឆ្លង ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច  អភិវឌ្ឍផងធានាសន្តិភាពផង  ដើម្បីអនុវត្តដោយពេញលេញ ត្រឹមត្រូវ  និងគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី  បន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមុតមាំមិនងាករ៉េ  ជំរុញវិបុលភាពរួមដោយប្រាកដប្រជា  ពន្លឿនទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពធ្វើអភិបាលកិច្ច  ជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ  ត្រូវបង្ហាញពីសមត្ថភាពទំនួលខុសត្រូវនិងអនុវត្តកាន់តែច្រើនក្នុងការស្តារនិងអភិវឌ្ឍតំបន់ឦសាន  ខិតខំបង្កើតទំព័រថ្មីនៃការស្តារនិងអភិវឌ្ឍខេត្តLiaoning ដើម្បីទទួលការបើកធ្វើសមាជបក្សលើកទី ២០។

     កាលពីថ្ងៃទី១៦ ទី ១៧ ខែសីហា  លោក Xi Jinping បានទៅត្រួតពិនិត្យការងារនៅក្រុងJinzhou និងក្រុងShenyang ខេត្តLiaoning ដើម្បីធ្វើការស្រាវជ្រាវតាមសារមន្ទីរំលឹកបដិវត្តន៍ វិស្វកម្មអភិរក្សបឹងទន្លេ សហគ្រាស និងសហគមន៍៕

 




អ្នកបកប្រែ:邓倩
ប្លុកពិសេស