ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បកស្រាយអំពីបម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ#ឆ្លងភ្នំកាត់ជ្រោះ ក្រាលផ្លូវរថភ្លើងនៅតំបន់ឆ្ងាយជាច់ស្រយាល
2022-08-20 14:51:58cri
Share with:

      ១០ឆ្នាំមុន រាល់ពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្មករខេត្តក្វាងស៊ីនៃប្រទេសចិនចំនួនរាប់លាននាក់ដែលធ្វើការងារនៅតំបន់ក្រៅ បានបង្កើតជា “មហាក្បូនម៉ូតូ” និងជិះម៉ូតូរាប់ពាន់គីឡូម៉ែត្រត្រឡប់ទៅស្រុកកំណើតវិញដើម្បីឆ្លងបុណ្យចូលឆ្នាំថ្មីចិន ។ បច្ចុប្បន្ននេះ “មហាក្បូនម៉ូតូ” បានក្លាយជាប្រវត្តិសាស្ត្ររួចទៅហើយ កម្មករដែលធ្វើការនៅតំបន់ក្រៅអាចជិះរថភ្លើងល្បឿនលឿនត្រឡប់ទៅស្រុកកំណើតវិញ មានភាពងាយស្រួលណាស់ ហើយពេលណាចង់ត្រឡប់ទៅស្រុកកំណើតវិញក៏អាចចេញដំណើរនៅពេលនោះ ។

      ក្រៅពីនេះកាលពីខែមិថុនា ឆ្នាំ២០២២ ខ្សែផ្លូវដែកពីតំបន់ Hetian ដល់ស្រុកRuoqiang នៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានដាក់ឱ្យប្រើប្រាស់ ខ្សែផ្លូវដែកនេះជាខ្សែផ្លូវដែកជុំវិញវាលខ្សាច់ទីមួយនៅលើពិភពលោក ដែលមានប្រវែង២៧១២គីឡូម៉ែត្រ ។ ការដាក់ឱ្យប្រើប្រាស់ខ្សែផ្លូវដែកនេះបានបញ្ចប់ប្រវត្តិសាស្ត្រគ្មានខ្សែផ្លូវដែករបស់ស្រុកជាច្រើនក្នុងតំបន់នេះ ។ នៅវាលខ្សាច់ដ៏ធំល្វឹងល្វើយក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសចិន ការធ្វើដំណើរលែងជារឿងលំបាកទៀតហើយ។

      ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ឱ្យប្រើប្រាស់នូវឡានសាធារណៈនៅភូមិចំនួនជាង៥ម៉ឺន ជាងនេះទៅទៀត ប្រវែងផ្លូវដែកល្បឿនលឿនដែលបានសាងសង់រួចនៅតំបន់ភាគខាងលិចប្រទេសចិន បានឡើងដល់៦ម៉ឺនគីឡូម៉ែត្រ ត្រូវជា៤០ភាគរយនៃប្រវែងសរុបរបស់ប្រទេសចិន ។

      ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនមិនដែលបញ្ឈប់ជំហានពុះពារឧបសគ្គនិងឆ្ពោះទៅមុខ ក្នុងជួរភ្នំ នៅតាមដងទន្លេ នៅភូមិដាច់ស្រយាលនិងវាលខ្សាច់ ប្រទេសចិនបានបង្កើតរឿងអច្ឆរិយមួយហើយមួយទៀត ។ តំបន់ដែលបិទជិតនិងដាច់ស្រយាលកាលពីមុន ត្រូវបានរួមបញ្ចូលក្នុងបណ្តាញគមនាគមន៍ ក្នុងដំណើរ អ្នកផងទាំងពួងបាននិងកំពុងស្វែងរកនិងសម្រេចសុបិនរបស់ខ្លួន ៕

 


 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស