ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អំពើអាក្រក់ផ្នែកមនុស្សធម៌របស់សហរដ្ឋអាមេរិកត្រូវបានថ្កោលទោសដោយសហគមន៍អន្តរជាតិ
2022-08-20 15:57:45cri
Share with:

      ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធា និងអន្តរាគមន៍ប្រដាប់អាវុធនៅលើពិភពលោក ដែលបានបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតនិងរបួសជាច្រើន ការបណ្តេញជនអន្តោប្រវេសន៍យ៉ាងកម្រោលនៅតាមតំបន់ព្រំដែនបានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងការបរាជ័យក្នុងការឆ្លើយតបនឹងជំងឺ COVID-19  ដែលបានបណ្តាលឱ្យជនជាតិអាមេរិកស្លាប់បាត់បង់ជីវិតជាងមួយលាននាក់... អំពើអាក្រក់ផ្នែកមនុស្សធម៌របស់អាមេរិកត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ ។

បន្ទាប់ពីហេតុការណ៍ "៩.១១" អ្វីដែលគេហៅថា"សង្រ្គាមលើភេរវកម្ម"បំផុតដោយសហរដ្ឋអាមេរិកបានអូសបន្លាយពេលជាច្រើនឆ្នាំ ហើយបានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងប្រទេសជាច្រើន ប៉ះពាល់ដល់ប្រទេសនិងតំបន់ចំនួន ៨៥ បណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតសរុបចំនួន ៩២.៩ ម៉ឺននាក់និងបណ្តាលឱ្យយ៉ាងហោចណាស់ ៣៨០០ ម៉ឺននាក់និយាសនិយាសព្រាត់ប្រាស់គ្មានទីលំនៅ ។

នៅក្នុងសហរដ្ឋអាមេរិក ការបរាជ័យរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការឆ្លើយតបនឹងជំងឺ COVID-19  បានបណ្តាលឱ្យជនជាតិអាមេរិកជាង ១លាននាក់ស្លាប់បាត់បង់ជីវិត ។ សហរដ្ឋអាមេរិកដែលជាប្រទេសនាំមុខគេលើពិភពលោកខាងផ្នែកកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងបច្ចេកវិជ្ជាវេជ្ជសាស្រ្តគឺជាប្រទេសដែលបរាជ័យបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ  COVID-19  ។ ថ្មីៗកន្លងទៅនេះលោកស្រី Rochelle Walensky ប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ COVID-19 របស់អាមេរិកបានទទួលស្គាល់ថា វិធានការឆ្លើយតបនឹងជំងឺ COVID-19 របស់មជ្ឈមណ្ឌលគឺមិនទាន់បានទាន់ពេលវេលានិងខ្វះខាតផែនការសកម្មភាពច្បាស់លាស់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស