ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបាញ់បង្ហោះផ្កាយរណបY-35ក្រុមទី04
2022-08-20 16:20:16cri
Share with:

នៅម៉ោង០១និង៣៧នាទី ថ្ងៃទី២០ ខែសីហា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបY-35ក្រុមទី4ដោយជោគជ័យដោយប្រើរ៉ុក្កែតដឹកជញ្ជូនLongMarch-2នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបXiChang។ផ្កាយរណបបានឈានចូលគន្លងតារាវិថីតាមការគ្រោងទុក បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យគាប់ប្រសើរ។



ផ្កាយរណបក្រុមនេះសំខាន់ប្រើប្រាស់លើវិស័យពិសោធវិទ្យាសាស្ត្រ ជំរឿនធនធានដែនដី ការប៉ាន់ប្រមាណទិន្នផលកសិផល បង្ការនិងកាត់បន្ថយគ្រោះមហន្តរាយជាដើម។

បេសកកម្មលើកនេះជាការហោះហើរលើកទី៤៣៣នៃរ៉ុក្កែតដឹកជញ្ជូនស៊េរីLongMarch។ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ដល់ពេលបច្ចុប្បន្ន រ៉ុក្កែតដឹកជញ្ជូនស៊េរីLongMarchបានដឹកជញ្ជូនយានអវកាសជាង២០០គ្រឿងទៅអវកាសជាបន្តបន្ទាប់ រួមមាន កាប៊ីនស្នូលនៃស្ថានីយអវកាសចិន បន្ទប់ពិសោធWentian យានរុករកភពច័ន្ទChang’’e-៥និងយានរុករកភពព្រះអង្គារTianwen-1ជាដើម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស