ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំដៅគ្រោះរាំងស្ងួតធ្វើឱ្យកង្វះថាមពលអគ្គិសនីកាន់តែធ្ងន់ធ្ងរនៅអឺរ៉ុប
2022-08-20 15:59:08cri
Share with:

ចាប់តាំងពីដើមរដូវក្តៅឆ្នាំ ២០២២ នេះមក មានអាកាសធាតុក្តៅខ្លាំងនៅទ្វីបអឺរ៉ុប តំបន់ភាគច្រើនស្ងួតជាងពេលមុន ហើយទឹកភ្លៀងនៅប្រទេសមួយចំនួនបានធ្លាក់ចុះដល់កម្រិតអប្បបរមា ។ កំដៅនិងគ្រោះរាំងស្ងួតបានធ្វើឱ្យ បញ្ហាខ្វះខាតថាមពលនៅអឺរ៉ុបកាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀត ។ ថ្មីៗកន្លងទៅនេះ តម្លៃអគ្គិសនីនៅតាមកន្លែងជាច្រើនក្នុងទ្វីបអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ តម្លៃអគ្គិសនីនៅបារាំងនិងអាល្លឺម៉ង់គឺជិតដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្រុមហ៊ុនមួយចំនួនបារម្ភថា តម្លៃអគ្គិសនីនឹងកើនឡើងដល់កម្រិតដែលមិនធ្លាប់មានក្នុងរដូវរងានេះ ។

អ្នកបកប្រែ:王幸
ប្លុកពិសេស