ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ចោរអាមេរិក”ដែលឆក់ប្លន់ពិភពលោកយ៉ាងកម្រោលជាសត្រូវរួមរបស់សហគមន៍អន្តរជាតិ
2022-08-20 13:10:58cri
Share with:

     នៅពាក់កណ្តាលខែសីហា ទាហានអាមេរិកបានទៅដល់អណ្តូងប្រេងនៃខេត្តAl Hasakah ដែលស្ថិតនៅតំបន់ភាគឦសាននៃប្រទេសស៊ីរី ។ ពួកគេបានបើកបររថយន្តដឹកប្រេងរាប់សិបគ្រឿងដែលផ្ទុកប្រេងលួចមក ដើម្បីដឹកជញ្ជូនទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាមេរិកនៅអ៊ីរ៉ាក់តាមរយៈច្រកឆ្លងដែនដោយខុសច្បាប់ ។ នេះជាលើកទី៦ហើយដែលទាហានអាមេរិកលួចយកប្រេងកាតតាំងពីចូលខែសីហាមក ។

      ព្រមពេលជាមួយគ្នានេះ នៅតាមផ្លូវនៃក្រុងដាម៉ាស រដ្ឋធានីប្រទេសស៊ីរី ប្រជាជនបាននិងកំពុងតម្រង់ជួរនៅក្រោមពន្លឺថ្ងៃអស់រយៈពេលប៉ុន្មានម៉ោង រហូតដល់២៤ម៉ោងទើបអាចចាក់បេ្រងតាមចំនួនកំណត់ ។ អនុលោមតាមទិន្នន័យផ្លូវការរបស់ប្រទេសស៊ីរីឱ្យដឹងថា នៅឆ្នាំ២០២១ ប្រេងកាតស៊ីរីលើសពី៨០ភាគរយត្រូវបានធ្លាក់ចូលក្នុងដៃរបស់អាមេរិក ។ ស្របពេលដែលកងទ័ពអាមេរិកលួចយកប្រេងកាតកាន់តែគឃ្លើន  ចាប់ពីថ្ងៃទី៧ ខែសីហាឆ្នាំនេះមក តម្លៃប្រេងរបស់ស៊ីរីបានឡើងថ្លៃប្រហែល១២៧ភាគរយ ។

    ប្រេងកាតធ្លាប់ជាឧស្សាហកម្មសសរទ្រូងដ៏សំខាន់ក្នុងសេដ្ឋកិច្ចស៊ីរី ។ ប៉ុន្តែបន្ទាប់ពីស៊ីរីបានផ្ទុះវិបតិ្តនៅឆ្នាំ២០១១មក ទាំងមុនទាំងក្រោយ ប្រភពធនធានប្រេងកាតនៅតំបន់ភាគឦសានប្រទេសស៊ីរីត្រូវបានអាមេរិកនិងសម័្ពន្ធមិត្តរបស់អាមេរិកកាន់កាប់ ។ ជាពិសេស គឺបន្ទាប់ពីអាមេរិកបានបោះទ័ពប្រចាំការដោយខុសច្បាប់នៅតំបន់ភាគខាងកើតនិងភាគឦសាននៃប្រទេសស៊ីរីមក ទាហានអាមេរិកបានក្លាយជាចោរលួចប្រេងកាតជើងចាស់រួចទៅហើយ ។ លោកត្រាំ អតីតប្រធានាធិបតីអាមេរិកធ្លាប់បានអះអាងដោយចំហថា “យើងរក្សាទុកកងទ័ព គឺដើម្បីប្រេងកាត ” ។

      នៅស៊ីរី ដៃខ្មៅរបស់កងទ័ពអាមេរិកក៏បានលូកចូលក្នុងស្រូវសាលីដែលជាសសរទ្រូងរបស់ឧស្សាហកម្មកសិកម្មផងដែរ ។ ប្រទេសស៊ីរីធ្លាប់ជាប្រទេសនាំចេញស្បៀងអាហារ ក្នុងនោះ គិតជាមធ្យមក្នុងមួយឆ្នាំៗ បរិមាណទិន្នផលនៃស្រូវសាលីមានចំនួនជិត៥លានតោន ជារៀងរាល់ឆ្នាំអាចនាំចេញប្រហែល២លានតោន ។ ប៉ុន្តែយោងតាមអាមេរិកលូកដៃចូលខាងផ្លូវយោធាដោយខុសច្បាប់ អាមេរិកក៏ចាប់ផ្តើមឆក់យកប្រភពធនធានរបស់ប្រទេសស៊ីរី បច្ចុប្បន្ននេះ ប្រជាជនស៊ីរី៩០ភាគរយបានរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ មានប្រជាជនរាប់សិបលាននាក់ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក ។ តាមការប៉ាន់ប្រមាណរបស់កម្មវិធីស្បៀងអាហារពិភពលោក បច្ចុប្បន្ននេះ នៅស៊ីរី មានប្រជាជនចំនួន១២លាន ៤សែននាក់ខ្វះខាតស្បៀងអាហារ ។

      លួចយកប្រេងកាត ប្លន់ស្បៀងអាហារ ឆក់យកម៉ាស់ បដិសេធមិនព្រមសងមាសរបស់ប្រទេសផ្សេងទៀតដែលស្តុកទុកនៅអាមេរិកវិញ។ល។ ក្រៅពីការឆក់ប្លន់ដោយកម្រោលទាំងនេះ អាមេរិកក៏បានកាន់កាប់ទ្រព្យសម្បតិ្តរបស់ប្រទេសដទៃទៀត ដោយយកការដាក់ទណ្ឌកម្មធ្វើជាលេស ។ នៅខែកុម្ភៈឆ្នាំនេះ អាមេរិកបានបង្កកទ្រព្យសម្បតិ្តរបស់ធនាគារកណ្តាលអាហ្វហ្កានីយស្ថានចំនួន៧ពាន់លានដុល្លារអាមេរិក ដែលបានតម្កល់ទុកនៅអាមេរិក ព្រមទាំងគ្រោងនឹងប្រើប្រាស់ថវិកាពាក់កណ្តាល សម្រាប់សងថ្លៃជំងឺចិត្តដល់អ្នករងគ្រោះក្នុងព្រឹតិ្តការណ៍ ១១ កញ្ញាទៀតផង ។ ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានរិះគន់យ៉ាងខ្លាំងថា “ប្រទេសមានជាងគេយកលុយរបស់ប្រទេសក្រីក្រជាងគេ ការនេះបានលាតត្រដាងពីក្រមសីលធម៌ដ៏អាក្រក់របស់អាមេរិក” ។

      ក្នុងនាមជាអ្នកអនុវត្តរបស់រដ្ឋអំណាច ទង្វើឆក់ប្លន់និងទន្រ្ទានកាន់កាប់ជាដើមរបស់ទាហានអាមេរិក មិនគ្រាន់តែអាចឆ្លុះបញ្ចាំងឱ្យឃើញនូវអនុត្តរភាពរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបន្ថែមនូវការក្ស័យធនរបស់ឥណទានរដ្ឋរបស់អាមេរិកផងដែរ ។ អ្នកបំផ្លាញអ្នកផ្សេងពិតជានិងប៉ះពាល់ដល់ខ្លួនឯងជាមិនខាន អាចប៉ាន់ប្រមាណថា អាមេរិកក៏គេចមិនផុតពីគ្រោះមហន្តរាយលើកនេះឡើយ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស