ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរិះគន់លោក Blinken ដែលបានឃោសនាបំប៉ោងនូវអ្វីដែលហៅថា “ពាក្យសំដីស្តីពីអន្ទាក់បំណុលរបស់ចិន”
2022-08-19 13:07:29cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអាហ្វ្រិក លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានឃោសនាបំប៉ោងនូវអ្វីដែលហៅថា “ពាក្យសំដីស្តីពីអន្ទាក់បំណុលរបស់ចិន”ជាថ្មីម្តងទៀត ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានច្រានចោលក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៨ ខែសីហា ដោយលោកបានថ្លែងថាអ្វីដែលហៅថា “អន្ទាក់បំណុលរបស់ចិន”ជាពាក្យកុហកដែលអាមេរិកនិងលោកខាងលិចប្រឌិតឡើងដើម្បីទម្លាក់កំហុសរបស់ខ្លួនទៅឱ្យអ្នកផ្សេង គឺគ្មានទីសំអាងទាល់តែសោះ រឿងជាក់ស្តែងអាចបញ្ជាក់ពីការពិត ។

      លោក Wang Wenbin បានលើកឡើងថា ឃ្លាំងទិន្នន័យបំណុលអន្តរជាតិរបស់ធនាគារពិភពលោកបានបង្ហាញថា គិតរហូតដល់ចុងឆ្នាំ២០២០ ក្នុងរចនាសម័្ពន្ធបំពុលសាធារណៈខាងក្រៅនៃប្រទេសចំណូលទាបនិងមធ្យមចំនួន៨២  ម្ចាស់បំណុលពាណិជ្ជកម្មនិងម្ចាស់បំណុលពហុភាគីមាន៤០ភាគរយនិង៣៤ភាគរយដោយឡែកពីគ្នា រីឯម្ចាស់បំណុលទ្វេភាគីជាផ្លូវការមានតែ២៦ភាគរយ ក្នុងនោះប្រទេសចិនមានតែ១០ភាគរយតែប៉ុណ្ណោះ ។

      លោក Wang Wenbin បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍  សំខាន់គឺមកពីម្ចាស់បំណុលពាណិជ្ជកម្មនិងស្ថាប័នពហុភាគីរបស់លោកខាងលិច ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស